រាជធានីភ្នំពេញ ៖ នាពេលថ្មីៗនេះតារាចម្រៀងវ័យក្មេងលោក ពុធ មិថុនា បានចេញមុខមកបំផុសសារលើកទឹកចិត្តទៅដល់យុវជនខ្មែរឲ្យងាកមកចាប់អារម្មណ៍ជាមួយនឹងការប្រើអក្សរជាតិឡើងវិញ ដែលនេះគឺជាគម្រូដ៏ល្អមួយក្នុងការអភិរក្ស និងថែរក្សានូវអក្សរជាតិរបស់ខ្មែរផងដែរ។

ជាមួយនឹងការលើករបស់លោក ពុធ មិថុនា ទាក់ទិននឹងការប្រើប្រាស់អក្សរជាតិនេះផងដែរ ក៏មានមតិអ្នកគាំទ្រជាច្រើនបានជម្រុញ និងចង់ឲ្យលោកបន្តសកម្មភាពបំផុសស្មារតីឲ្យយុវជនងាកមកចាប់អារម្មណ៍ការប្រើប្រាស់អក្សរជាតិខ្លួនវិញផងដែរ ក្រោយពេលលោកបានបង្ហោះសារយ៉ាងដូច្នេះថា «ពីមុនខ្ញុំក៏សរសេរអង់គ្លេសជាសំនៀងខ្មែរច្រើនដែរព្រោះវាងាយស្រួលក្នុងការសរសេរបានលឿន តែពេលមួយខ្ញុំបានឃើញគណនីក្នុងបណ្តាញសង្គមរបស់ប្រជាជននៅប្រទេសជិតខាងគឺគេសរសេរអក្សររបស់ជាតិគេគ្រប់គ្នាមិនថា តារាឬប្រជាជនធម្មតា ទើបធ្វើឲ្យខ្ញុំមានអារម្មណ៍គិតក្នុងចិត្តថា ( បើអក្សរជាតិខ្លួនឯងមិនប្រើតើអ្នកណាជាអ្នកប្រើ ?? )នៅពេលនេះខ្ញុំព្យាយាមកែប្រែបានយ៉ាងច្រើន…!!!»៕