រាជធានីភ្នំពេញ ៖ តារាចម្រៀងស្រីល្បីឈ្មោះប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង ពេជ្រ សោភា នាពេលថ្មីៗនេះបានបង្ហោះសារមួយទាក់ទិននឹងនារីម្នាក់ដែលមានមុខមាត់ស្រដៀងនឹងខ្លួន និងកន្លងមកត្រូវបានអ្នកគាំទ្រមួយចំនួនយល់ច្រឡំថាជានារីវ័យក្មេងរូបនោះជាកូនស្រីរបស់អ្នកនាង ពេជ្រ សោភា ទៀតផង ខណៈតារាស្រីរូបនេះបានបញ្ជាក់យ៉ាងដូច្នេះថា «គេថាគាត់កូនខ្ញុំ សំណាងដែរចឹងមានកូនធំស្រាប់ ចង់ដឹងឆាតសួរណា និយាយមួយចុះមុខដូចគ្នាម៉ង ខ្ញុំនៅកូនពៅមួយទៀតចាំផុសតាមក្រោយ លក់កូនបងអោយដាច់សិន រស់តាមបេះដូងរីករាយ»។

ជាមួយនឹងការលើកឡើងខាងលើនេះផងដែរ អ្នកគាំទ្រមួយចំនួនហាក់មានការស្រឡាំងកាំង និងមិនប្រាកដថាតើអ្នកនាង ពេជ្រ សោភា បង្ហោះសារនោះក្នុងន័យដូចម្តេច ខណៈពីមុនមកគេមិនដែលឃើញតារាស្រីរូបនេះបង្ហោះសារទាក់ទិននឹងបញ្ហាដូចខាងលើនេះឡើយ៕