ប្រសិនបើអ្នកកំពុងតែមានបញ្ហាភ្លេចភ្លាំងច្រើន សូមអ្នកទទួលទានប្រភេទអាហារទាំង ៥ មុខនេះ។ បន្ទាប់ពីអ្នកទទួលទានអាហារអស់ទាំងនេះ វានឹងជួយកាត់បន្ថយជំងឺវង្វេងវង្វាន់បានមួយកម្រិត។ អាហារ ៥ មុខនោះរួមមាន៖

១. ផ្លែប៊ឺរី
ផ្លែឈើប្រភេទនេះគឺសំបូរទៅដោយជាតិ flavonoids ដែលមានអត្ថប្រយោជន៍សម្រាប់ខួរក្បាល។ អំឡុងពេលការសិក្សារយៈពេល ២០ ឆ្នាំ មានមនុស្សរាប់ពាន់អ្នកបានទទួលទានផ្លែឈើផ្សេងៗគ្នា អ្នកស្រាវជ្រាវបានឲ្យដឹងថាអ្នកទទួលទានផ្លែប៊ឺរីមានកម្រិតនៃការភ្លេចទាបជាងមនុស្សធម្មតា។

២. បន្លែបៃតង
បន្លែគឺល្អសម្រាប់សុខភាពរបស់អ្នកគ្រប់ផ្នែក ពិសេសគឺសុខភាពខួរក្បាល ពីព្រោះវាសំបូរទៅដោយសារធាតុចិញ្ចឹមដូចជាអាស៊ីដ folate, flavonoids, វីតាមីន E និង carotenoids។ ស្លឹកបន្លែបៃតងដូចជា ស្ពៃខ្មៅ ស្ពៃ collards សាឡាត់ និងខាត់ណាគឺជាជំរើសល្អបំផុត ព្រោះវាជួយកាត់បន្ថយអត្រានៃភាពចាស់នៃខួរក្បាល។

៣. ទទួលទានសណ្ដែកដី
សណ្តែកដីគឺសំបូរទៅដោយវីតាមីន E ដែលជួយធ្វើឲ្យខួរក្បាលមានដំណើរការល្អ។ នៅក្នុងសណ្ដែកដីមានសារធាតុខ្លាញ់ល្អ ហ្វៃប៊ឺរ និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលវាជួយសុខភាពរបស់អ្នកជាច្រើន។

៤. ប្រើប្រេងអូលីវទាំងការចម្អិននិងទទួលទានឆៅ
វេជ្ជបណ្ឌិតបានផ្តល់ដំបូន្មានថា ប្រសិនបើអ្នកទទួលទានប្រេងអូលីវនៅក្នុងរបបអាហារប្រចាំថ្ងៃនោះវានឹងជួយការពារខួរក្បាលអ្នកពីជំងឺវង្វេងវង្វាន់។

៥. ទទួលទានត្រីឲ្យបានម្តងយ៉ាងតិចក្នុងមួយសប្តាហ៍
ការសិក្សាបានបង្ហាញថា ចំពោះអ្នកមានអាយុ ៦៥ ឆ្នាំឡើងទទួលទានត្រីមានការចងចាំល្អជាងអ្នកទទួលទានត្រីតិច។ នៅក្នុងត្រីគឺសំបូរជាតិខ្លាញ់ល្អ វីតាមីន B6 និB12 ដែលមានអត្ថប្រយោជន៍សម្រាប់ខួរក្បាលរបស់អ្នក៕