ក្រោយការប្រកួតកីឡាអូឡាំពិក ទីក្រុងតូក្យូ ឆ្នាំ២០២០ (Tokyo Olympic Games 2020) បានប្រារព្ធពិធីបើកផ្លូវការដោយជោគជ័យ កាលពីយប់មិញ នៅថ្ងៃទី២៤ ខែកក្កដានេះ គេឃើញមានប្រភេទកីឡាជាច្រើន បានចាប់ផ្ដើមការប្រកួត ដូចជាកីឡាបាល់ទះ បាល់ទះឆ្នេរខ្សាច់ យូដូ វាយកូនបាល់ វាយសី វាយកូនឃ្លីលើតុ និងកីឡាហុកគីជាដើម។ នេះបើយោងតាមប្រសាសន៍ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជានាយបេសកកម្មកម្ពុជា។May be an image of 2 people
ឯកឧត្តម វ៉ាត់ ចំរើន បានបញ្ជាក់ពីទីក្រុងតូក្យូថា ការប្រកួតតាមប្រភេទកីឡានីមួយៗ ត្រូវបានគ្រប់គ្រងដោយសហព័ន្ធកីឡាអន្តរជាតិ និងប្រព្រឹត្តទៅយ៉ាងរលូន មានសណ្តាប់ធ្នាប់ គោរពវិន័យបានល្អ គោរពគោលការណ៍ Fair Play និងមានក្រមសីលធម៌កីឡា នៅគ្រប់ទីលានប្រកួត ហើយអត្តពលិកអូឡាំពិក បានសប្បាយចិត្តជាមួយការចាប់ផ្ដើមការប្រកួត ដែលពួកគេបានរង់ចាំ ក្រោយការពន្យារ១ឆ្នាំយ៉ាងអន្ទះសា ពិសេសពួកគេខិតខំហ្វឹកហាត់ត្រៀម ៤ ទៅ ៥ ឆ្នាំ ដោយរំពឹងថា ត្រូវបានចូលរួមប្រកួតជាក់ស្តែង។ No photo description available.ដូចលោក Thomas Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្ដរជាតិ(IOC) បានមានប្រសាសន៍ក្នុងពិធីបើកថា «អរគុណការអត់ធ្មត់របស់អត្តពលិកអូឡាំពិក តែយើងបានពុះពារនាំក្តីសង្ឃឹមមកឲ្យអ្នកហើយ»។
ក្នុងព្រឹត្ដិការណ៍កីឡា៤ឆ្នាំម្ដងនេះ អត្តពលិកល្បីល្បាញ ជុំវិញពិភពលោកបានបង្ហាញ និងបញ្ចេញសមត្ថភាពជំនាញរបស់ខ្លួនយ៉ាងប៉ិនប្រសព្វ គួរជាទីពេញចិត្ត។ May be an image of 1 person and screenទន្ទឹមជាមួយគ្នា ទូរទស្សន៍ជប៉ុន និងបរទេស បានទិញសិទ្ធិផ្សព្វផ្សាយ បណ្តាញសង្គមនានា ក៏បានចែកចាយជុំវិញពិភពលោក ផ្ដល់ឲ្យមនុស្សលើផែនដីជាង២ពាន់លាននាក់បាននឹងកំពុងទស្សនា។ ចំណូលបានមកពីការលក់សិទ្ធិផ្សព្វផ្សាយតែមួយគត់ប្រមាណជិត ១កោដិដុល្លារអាមេរិកឯណោះ ព្រោះប្រជាជនប្រទេសគេ ត្រូវទិញសិទ្ធិមើលគ្រប់ៗគ្នា មិនអាចមើល ដោយឥតគិតថ្លៃ (Free) បានទេ។ ដូច្នេះហើយទើបការលក់សិទ្ធិនេះបានថ្លៃ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ឯកឧត្តម វ៉ាត់ ចំរើន។May be an image of text that says 'STOJANOVIC HIBINO 0 0 0 2 3 TOKYO 2020 nOን TOKYO2 #SPORTSLIVEINPEACE'
សូមបញ្ជាក់ថា ក្នុងការប្រកួតកីឡាអូឡាំពិកឆ្នាំនេះ កម្ពុជាទទួលបានសិទ្ធិអនុគ្រោះ ដើម្បីបញ្ជូនកីឡាករ-កីឡាការិនី ៣រូប លើ ២ប្រភេទកីឡាចូលរួមប្រកួត រួមមានកីឡាហែលទឹក ២រូប គឺកីឡាករ ហែម ប៊ុច និងកីឡាការិនី ឃឿន ប៊ុនពេជ្រមរកត ដែលត្រូវប្រកួតវិញ្ញាសាហែលចម្ងាយ ៥០ម៉ែត្រសេរីដូចគ្នា និងកីឡាករ ប៉ែន សុគង់ ត្រូវប្រកួតលើវិញ្ញាសារត់ល្បឿនចម្ងាយ ១០០ម៉ែត្រ ខណៈអ្នកទាំង៣ នឹងត្រូវប្រកួតនាថ្ងៃទី០១ ខែសីហាខាងមុខ៕No photo description available.
ប្រភព: CAMBODIA SEA GAMES 2023