គ្មានការងារណាដែលមិនធ្វើឲ្យអ្នកស្ត្រេសនោះទេ សូម្បីតែការងារដែលអ្នកស្រលាញ់នឹងចូលចិត្តបំផុតក៏ដោយ គ្រាន់តែថាពេលខ្លះវាផ្ដល់ស្ត្រេសតិច និងពេលខ្លះក៏ច្រើនទៅតាមស្ថានភាព។ ខណៈពេលដែលអ្នកកំពុងតែធ្វើការងារពីផ្ទះ អ្នកអាចនឹងមានការងារច្រើនជាងរាល់ដង ការរំខាននានានៅក្នុងផ្ទះខណៈពេលដែលអ្នកកំពុងខិតខំព្យាយាមធ្វើការខ្លាំង វាបានធ្វើឲ្យអ្នកមានអារម្មណ៍តានតឹង និងស្ត្រេសកាន់តែច្រើន។ ដើម្បីជួយបំបាត់អារម្មណ៍តានតឹង ភាពហត់នឿយ និងស្ត្រេសពីការងារនោះអ្នកអាចធ្វើរឿងល្អៗទាំង ៤ យ៉ាងនេះ៖

១. ចំណាយពេលសម្រាប់ខ្លួនឯងយ៉ាងហោចណាស់កន្លះទៅមួយម៉ោង ដូចជាការស្ដាប់បទចម្រៀងដែលអ្នកចូលចិត្ត មើលកម្មវិធីកំប្លែងៗដើម្បីបញ្ចៀសអ្នកពីភាពតានតឹងនឹងស្ត្រេសពីការងារនោះបាន។

២. ចំណាយពេលជាមួយសត្វចិញ្ចឹមរបស់អ្នកនឹងទទួលបានសេចក្ដីស្រឡាញ់យ៉ាងកក់ក្តៅ និងរំភើបរីករាយ ពួកវាអាចជួយកាត់បន្ថយភាពតានតឹងនឹងធ្វើឲ្យអ្នកមានអារម្មណ៍ថាមិនឯកោ ប៉ុន្តែទទួលបានក្ដីស្រឡាញ់នឹងភាពសប្បាយចិត្ត។

៣. ទំនាក់ទំនងជាមួយគ្រួសារមិត្តភក្ដិដៃគូសង្សារ ការភ្ជាប់ទំនាក់ទំនងជាមួយពួកគេគឺពិតជារឿងដ៏សំខាន់ ជាមួយបច្ចេកវិទ្យាទំនើបជាច្រើនដែលយើងអាចប្រើដើម្បីភ្ជាប់ទំនាក់ទំនងជាមួយមនុស្សដែលនៅឆ្ងាយ (ពួកគេមានអ្នក អ្នកមានពួកគេ)។

៤. ការធ្វើលំហាត់ប្រាណគឺជាវិធីមួយដែលមានប្រសិទ្ធភាពក្នុងការកាត់បន្ថយស្ត្រេសបានដូចច្នេះនៅពេលអ្នកមានអារម្មណ៍ថាតានតឹងពីការងារ អ្នកអាចឈប់សម្រាកហើយធ្វើការហាត់ប្រាណបន្តិច វាល្អទាំងសុខភាពនិងអារម្មណ៍ផ្លូវចិត្ត។

អ្វីដែលសំខាន់បំផុតនោះ នៅពេលដែលអ្នកមានអារម្មណ៍ថាស្ត្រេស អ្នកគួរបញ្ឈប់វាភ្លាមៗដោយអនុវត្តតាមវិធីណាមួយខាងលើនេះដើម្បីជួយអ្នកឲ្យមានអារម្មណ៍ល្អឡើងវិញបាន៕