បាងកក៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nationthailand​ នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា ព្រះមហាក្សត្រថៃ Vajiralongkorn​ បានសម្រេចឧបត្ថម្ភថវិកាចំនួន២,៨ពាន់លានបាត ដើម្បីចូលរួមចំណែកក្នុងការព្យាបាលអ្នកជំងឺកូវីដ-១៩ ដែលបច្ចុប្បន្ននេះប្រទេសថៃ កំពុងតែមានសភាពវឹកវរខ្លាំងករណីឆ្លង នឹងស្លាប់ជាបន្តបន្ទាប់។

គួរបញ្ជាក់ថា ក្នុងថ្ងៃជាមួយគ្នានេះ អាជ្ញាធរថៃបានប្រកាសពីការរកឃើញករណីឆ្លងនៃ COVID-19 ចំនួន១៤,៥៧៥នាក់ ដែលជាកំណាត់ត្រាថ្មីមួយទៀត និងស្លាប់១៤៤នាក់ នៅទូទាំងប្រទេស។ រហូតមកទល់ពេលនេះ កន្លែងដែលមានករណីឆ្លងនិងស្លាប់ច្រើនជាងគេ ដោយសារ COVID-19 នៅក្នុងប្រទេសថៃ គឺស្ថិតនៅទីក្រុងបាងកកផ្ទាល់ ៕