ខេត្តកំពង់ធំ ៖ ស្រ្តីជើងល្អម្នាក់ឈ្មោះ រុន ស្រីអូន ជាមុខសញ្ញាឆបោកប្រាក់តាមវីង wing យ៉ាងសកម្ម (ដោយយកឈ្មោះថ្នាក់ដឹកនាំ និង ឧកញ៉ា ឆបោក) ត្រូវបានកម្លាំងនគរបាលខេត្តកំពង់ធំ វែកមុខ និងបង្រ្កាប ដោយបានការសហការល្អពីកម្លាំងនគរបាលខេត្តកំពង់ចាម ក្រោមការសម្របសម្រួលពីឯកឧត្តមព្រះរាជអាជ្ញាខេត្តកំពង់ធំ – កំពង់ចាម។ ស្រ្តីសង្ស័យ និងវត្ថុតាងត្រូវបានសមត្ថកិច្ចកំពង់ធំ នាំមកសាកសួរ ដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕