រាជធានីភ្នំពេញ ៖ តារាសម្តែងរូបសង្ហាលោក ឆឹម សក្កដា តែងតែត្រូវបានអ្នកគាំទ្រលើកឡើងថាលោកមានរូបសម្រស់សង្ហា និងមានទេពកោសល្យសម្តែងមិនធម្មតានោះទេ ខណៈលោកកាន់តែមានប្រជាប្រិយភាពបន្ថែមទៀតក្រោយលោកមានទំនាក់ទំនងស្នេហាជាមួយនឹងអ្នកនាង ពេជ្រ សោភា ដែលជាញឹកញាប់គេតែងតែឃើញគូស្នេហ៍មួយគូនេះបង្ហោះសារផ្អែមល្ហែមនៅលើបណ្តាញសង្គមហ្វេប៊ុក។

យ៉ាងណាមិញប៉ុន្មានថ្ងៃចុងក្រោយនេះគេហាក់មិនសូវបានឃើញលោក ឆឹម សក្កដា បង្ហោះរូបភាព ឬក៏បង្ហាញសកម្មភាពអ្វីមួយនៅលើគណនីហ្វេសប៊ុកផេករបស់ខ្លួននោះទេ ស្រាប់តែម្សិលមិញនេះលោកបែរជាបង្ហោះសារថាលោកសឹងតែបាត់បង់ជីវិតទៅវិញ។

លោក ឆឹម សក្កដា បានលើកឡើងថា «បុ៉ន្មានថ្ងៃនេះមានរឿងកើតឡើងមកលើខ្ញុំច្រើនណាស់ សឹងតែបាត់បង់ជីវិតទៀតផង ! វាគួអោយខ្លាច រហូតពេទ្យថាខ្ញុំគិតច្រើន សសៃប្រសាទ.. តេតាណុស…!!! វាពិតជាគួឲ្យចង់សើច ព្រោះគេមិនបានឃើញអ្វីដឹងអ្វីដូចខ្ញុំ! វាបានផ្ដល់ជាមេរៀនអោយខ្ញុំយកមកបំបែកដើម្បីសរសេររឿងមួយ ដែលកើតមកពីការពិត!»៕