រាជធានីភ្នំពេញ ៖ តារាសម្តែងស្រីអ្នកនាង សូដា នីតា ដែលត្រូវបានអ្នកគាំទ្រលើកឡើងថាជានារីដែលមានសំណាងក្រោយពេលមានស្វាមី និងមានកូនប្រុសជាទីស្រឡាញ់ម្នាក់រួចមក ខណៈថ្មីៗនេះគេបែរជាសង្កេតឃើញតារាស្រីរូបនេះបង្ហោះសារផ្លែផ្កា ហាក់មានបញ្ហាជាមួយស្វាមីរបស់ខ្លួនទៅវិញ។

អ្នកនាង សូដា នីតា បានបង្ហោះសារដោយមានសេចក្ដីថា «ដំណឹងប្រកាសរកស្រី ឬប្រពន្ធចុងឱ្យប្ដីខ្ញុំ មនុស្សថ្មីអាចឆាតជាមួយគាត់បាន ឬមិត្តអ្នកសិល្បៈខ្លះដែលធ្លាប់ជាសង្សារគាត់ពីមុន បែរជាត្រូវគ្នាវិញក៏បាន»។

ជាមួយនឹងការបង្ហោះសារខាងលើនេះក៏ធ្វើឲ្យអ្នកគាំទ្រ និងមហាជនមួយចំនួនហាក់សម្តែងការភ្ញាក់ផ្អើល និងរំពឹងថានេះគ្រាន់តែជាការបង្ហោះសារក្នុងន័យលេងសើចទៅចុះ ខណៈពីមុនមកគេកម្រឃើញតារាស្រីរូបនេះបង្ហោះសារពាក់ព័ន្ធនឹងបញ្ហាបែបនេះនោះទេ៕