១ ទឹកឃ្មុំក្តៅៗ
នេះគឺជាភេសជ្ជះ ផ្តល់នូវថាមពលខ្ពស់ មានប្រយោជន័ចំពោះរាងកាយ។ទឹកឃ្មុំ មានសារធាតុប្រឆាំងនិងការរលាក ជួយសំអាតមេរោគក្នុងបំពង់ក ដែលងាយអោយឈឺក។អ្នកអាចលាយទឹកឃ្មុំ ជាមួយទឹកក្តៅឧណ្ឌៗផឹកនៅពេលព្រឹក ជួយសំរួលដល់ការរំលាយអាហារ រួមទាំងការពារប្រពន្ធរាងកាយរឹងមាំ។

២ តែបែតង
តែបែតង ជាភេសជ្ជះពេញនិយម វាប្រឆាំងអុកស៊ិតកម្ម រារាំងនិងកាត់បន្ថយការរលាកសួត ។អ្នកគួរតែផឹក ២ ៣ ដងក្នុងមួយថ្ងៃ ហើយល្អបំផុតនៅពេលព្រឹក ព្រោះវាមានប្រសិទ្ធិភាពល្អជួយសំអាតសួត។

៣ ខ្ញី នឹង ទឹករមៀត
រមៀ តកាត់បន្ថយក្អក ហៀរសំបោរ បញ្ចុះកំដៅ ទន្ទឹមនឹងនេះ ខ្ញី ក៏មានប្រសិទ្ទិភាពប្រឆាំងការក្អួតចង្អោរ កាត់បន្ថយការតឹងច្រមុះ និងជួយបន្សាបជាតិពុលក្នុងសួត ។ទឹកខ្ញីនិងរមៀត ប្រឆាំងការរលាក ប្រឆាំងអុកស៊ីដកម្ម ពង្រឹងរាងកាយមនុស្ស។

៤ ទឹកក្រូចឆ្មា
ក្រូចឆ្មា គេប្រើក្នុងការលាងសំអាតសួត ជាពិសេស សំរាប់អ្នកកើតជំងឺហឺត និងការចំលងមេរោគសួត។ ផឹកទឹកក្រូចឆ្មា ជួយកាត់បន្ថយជាតិពុលដែលកកើតនៅក្នុងសួត ជាងនេះទៅទៀត ទឹកក្រូចឆ្មាក៏មានវិតាមីនសេ និងប្រឆាំងអុកស៊ីដកម្ម ដែលជួយពង្រឹងអោយប្រពន្ធ័រាងកាយរឹងមាំ។

៥ តែជីអង្កាម
ស្លឹកជីអង្កាម និងប្រេងសំខាន់ៗក្នុងស្លឹកជីអង្កាម មានប្រសិទ្ធិភាពបន្ធូរការរលាកតាមផ្លូវដង្ហើម។ ផឹកតែជីអង្កាម ២កែវក្នុងមួយថ្ងៃ មិនត្រឹមតែមានប្រយោជន៍ដល់សួតទេ ប៉ុន្តែវាសុខភាពរាងកាយទាំងមូលល្អប្រសើរដែរ៕