រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលសាលារាជធានីភ្នំពេញ បានសម្រេចបន្តបិទ សាលារៀន, ខារ៉ាអូខេ, រង្គសាល, ឌីស្កូតែក, បៀហ្គាឌិន, កាស៊ីណូ, រមណីយដ្ឋាន, សារមន្ទីរ, សួនកម្សាន្ត, ហាងម៉ាស្សា, រោងភាពយន្ត, រោងសម្ដែងសិល្បៈ, ក្លឹបហាត់ប្រាណ និង មជ្ឈមណ្ឌលកីឡា រយៈពេល១៤ថ្ងៃ នៅរាជធានីភ្នំពេញ រហូតដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១។

សូមបញ្ជាក់ថា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៨២៥នាក់ ខណៈអ្នកជំងឺ ៨៧៩នាក់ជាសះស្បើយ។

គិតត្រឹមព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៧១ ២៤៤នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៦៣ ៤៧៤នាក់ និងស្លាប់សរុបចំនួន ១ ២២២នាក់៕