អ្នកប្រាកដជាធ្លាប់បានលឺពាក្យនេះ ថ្ងៃនេះអ្នកសាកគិតមើលថា ‘ រឿងមិនសមជារឿង’ ដែលមិនគួរចំណាយពេលវេលាឥតប្រយោជន៍ជាមួយវាគឺអ្វី សាកល្បងមកប្រៀបធៀបគ្នាមើល៖

1.រឿងដែលចប់ហើយ កែប្រែអ្វីមិនបានហើយ
2.រឿងរបស់អ្នកផ្សេងដែលមិនពាក់ព័ទ្ធនឹងយើង
3.រឿងរបស់មនុស្សដែលយើងផ្លាស់ប្តូរចិត្តគេមិនបាន
4.រឿងដែលមិនធ្វើអោយជីវិតទៅរកផ្លូវដែលល្អ
5.រឿងរបស់មនុស្សដែលគេមិនមានអារម្មណ៍អ្វីជាមួយយើងឡើយ
6.រឿងសុបិនទំាងកណ្តាលថ្ងៃដែលវាគ្មានថ្ងៃកើតឡើង
7.រឿងមនុស្សដែលយើងស្រឡាញ់តែគេទៅស្រឡាញ់អ្នកផ្សេងហើយ
8.រឿងដែលយើងអង្គុយតែរអ៊ូ តែមិនចាប់ផ្តើមដាក់ចិត្តធ្វើ
9.រឿងដែលអ្នកផ្សេងសង្ឈឹមចង់បាន តែយើងមិនបានចង់បានដូចគេ
10.រឿងដែលអ្នកផ្សេងយល់ខុស អធិប្បាយហើយក៏គេមិនស្តាប់
11.រឿងដែលយើងនៅជាមួយវាយូរហើយតែវាមិនបានធ្វើអោយយើងរីកចម្រើន
12.រឿងបន្តិចបន្តួចសោះដែលយើងអាចព្រលែងបាន
13.រឿងអារម្មណ៍អវិជ្ជមានជាមួយមនុស្សដែលគ្មានហេតុផល
14.រឿងខុសឆ្គងដែលយើងអាចកែប្រែបាននៅថ្ងៃខាងមុខ
15.រឿងដែលយើងធ្វើបានត្រឹមតែ “ នឹក “ វា
…បែបនេះហើយ…
…”កុំចំណាយពេលពេលវេលាទៅលើរឿងដែលមិនមែនរឿង”…

ដោយ៖ AN