សុភមង្គលគឺភាពស្មោះត្រង់ ភាពសប្បាយរីករាយ ហើយមានតែមនុស្សដែលយល់ពីភាពស្មោះត្រង់និងភាពរីករាយទេ ទើបអាចទទួលបានសុភមង្គលពិតប្រាកដ។ សុភមង្គលរបស់មនុស្សស្រី មួយប្រភេទគឺពឹងផ្អែកលើមនុស្សប្រុស មួយប្រភេទទៀតគឺព្យាយាមបង្កើតសុភមង្គលដោយខ្លួនឯង។

១. មានស្វាមីដែលយល់ពីនាង ស្រលាញ់នាង
ក្នុងការរស់នៅ គ្រប់ពេលវេលា គ្រប់ទីកន្លែងមានមនុស្សប្រុសល្អម្នាក់ថែរក្សារនាង មិនអោយនាងមានអារម្មណ៍មិនល្អ ឬអោយនាងទទួលអារម្មណ៍ខុសឆ្គងសូម្បីតែបន្តិច។ មនុស្សស្រីដែលមានសុភមង្គលគឺ មនុស្សស្រីដែល ក្នុងចិត្តពោពេញដោយភាពស្កប់ស្កល់នៃភាពសប្បាយចិត្ត និងមានបុរសដែលចាំមើលថែនាង និងនៅក្បែរគ្រប់ពេល។

២. ការរស់នៅសម្បូរហូរហៀ ចង់បានអ្វីគឺបានហ្នឹង
មនុស្សស្រីដែលមានសុភមង្គល ជាមនុស្សស្រីដែលរស់នៅដោយស្តុកស្តម ត្រូវការអ្វី គឺសុទ្ធតែអាចទិញបានទាំងអស់ មិនចាំបាច់ច្រនែននិងមនុស្សស្រីដទៃ អាចប្រើគ្រឿងសំអាងដែលខ្លួនចូលចិត្ត ស្លៀកសំលៀកបំពាក់ដែលខ្លួនចូលចិត្ត ស្ពាយកាបូបដែលខ្លួនស្រលាញ់ មានលទ្ធភាពញាំអាហារដែលជួយថែរក្សារសម្រស់បាន។

៣. ភាពសុខដុមរមនាក្នុងគ្រួសារ
មនុស្សស្រីដែលមានសុភមង្គល គឺនៅក្នុងគ្រួសារមានតែភាពសប្បាយរីករាយ គ្រួសារទាំងមូលមានតែរឿងសោមនស្ស ម្តាយក្មេក ចេះយោគយល់អធ្យាស្រ័យ តែងតែរំលឹកកូនប្រុសរបស់ខ្លួនអោយល្អជាមួយប្រពន្ធ មិនដែលមានអារម្មណ៍ថាខុសឆ្គង មិនដែលខឹង រញាំរញ៉ូវដាក់អ្នកដ៏ទៃ។ មនុស្សស្រីដែលមានសុភមង្គល ជាមនុស្សស្រីដែលទទួលបានការអោយតំលៃពីសមាជិកគ្រួសារ ដែលសមាជិកម្នាក់ៗមិនដែលបន្ទោសស្តីថាអោយ រឹតតែមិនដែលមើលរំលងពីវត្តមានរបស់នាងក្នុងគ្រួសារ ជាពិសេសនាងមានតំនែងឬឋានៈក្នុងគ្រួសារទៀតផង។

៤. រស់នៅដោយសប្បាយចិត្ត ហើយមានមោទនភាពលើខ្លួនឯង
មនុស្សស្រីដែលមានសុភមង្គល គឺមនុស្សស្រីដែលរស់នៅក្នុងភាពរីករាយ រាល់ថ្ងៃមានតែរឿងសប្បាយចិត្ត ស្នាមញញឹមមាននៅលើផ្ទៃមុខ ពេញចិត្តនៅជីវភាពរស់នៅសព្វថ្ងៃ មានទំនុកចិត្តលើខ្លួនឯង មានមោទនភាពលើខ្លួនឯង។ ជាមនុស្សស្រីដែលមានសុភមង្គល គឺនាងមិនដែលមើលងាយបន្តុះបង្អាប់ខ្លួនឯង នៅពេលដែលជីវិតជួបការលំបាកឬបញ្ហាអ្វីមួយ នាងមិនដែលរស់នៅដោយកើតទុក្ខមិនសប្បាយចិត្តឡើយ កាន់តែមិនដែលបន្ទោសទេវត្តាមិនយុទ្ធធម៌ចំពោះខ្លួន៕