ខេត្តតាកែវ ៖ ក្រោយបញ្ចប់ការយកសំណាកព្រះសង្ឃ នៅវត្តក្បាលសំរោង ឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ ក្រុមគ្រូពេទ្យបានរកឃើញព្រះសង្ឃចំនួន១០អង្គ បានឆ្លងជំងឺកូវីដ ហើយបាននិមន្តទៅសម្រាកព្យាបាលនៅមណ្ឌលព្យាបាលវត្តធម្មនិម្មិត អង្គប្រិយ៏ ឃុំលំចង់ ។

នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែកក្កដា ឆ្នាំ២០២១ លោកកេត ម៉ៅ អភិបាល នៃគណៈអភិបាល ស្រុកសំរោង និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងកូវីដ-១៩ រួមជាមួយ លោកស្វាយ ឧត្ថោ អភិបាលរងស្រុក បានបន្តដឹកនាំក្រុមគ្រូពេទ្យ មណ្ឌលសុខភាពឃុំទ្រា មណ្ឌលសុខភាពឃុំសំរោង ចុះយកសំណាក ព្រះសង្ឃ តាជី យាយជី គង់ និងស្នាក់នៅ នៅវត្តក្បាលសំរោង ឃុំទ្រា ដែលពាក់ពន្ធ័ ជាមួយព្រះសង្ឃ នៅវត្ត ធម្មនិម្មិត អង្គប្រិយ៍ ឃុំលំចង់ ដែលបានរកឃើញវិជ្ជមានកូវិដ១៩ចំនួន៣៧អង្គ/នាក់ កាលពីម្សិលមិញ ។

សូមបញ្ជាក់ថា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៨២៥នាក់ ខណៈអ្នកជំងឺ ៨៧៩នាក់ជាសះស្បើយ។

គិតត្រឹមព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៧១ ២៤៤នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៦៣ ៤៧៤នាក់ និងស្លាប់សរុបចំនួន ១ ២២២នាក់៕