ខេត្តបន្ទាយមានជ័យ ៖ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ បានចុះត្រួតពិនិត្យទំនិញនៅទីតាំង ឱសថស្ថាន ផ្ទះលក់ទំនិញ ដែលស្ថិតក្នុងខេត្តបន្ទាយមានជ័យ។

ក្នុងសកម្មភាពចុះត្រួតពិនិត្យ មន្ត្រីជំនាញបានរកឃើញអាល់កុលមានសារធាតុមេតាណុលចំនួន ៥១.៧លីត្រ ក្នុងចំណោម១១គំរូ ដែលមន្ត្រីជំនាញបានដកយក គំរូអាល់កុលកាលពីម្សិលមិញ យកទៅវិភាគនៅមន្ទីរពិសោធន៍ខ្នាតតូចរបស់សាខា ក.ប.ប. ខេត្ត។

នៅថ្ងៃដដែលនេះផងដែរ មន្ត្រីជំនាញក៏បានដកយកគំរូអាល់កុលចំនួន ៧គំរូបន្ថែមទៀត ដោយបានរកឃើញអាល់កុលមានសារធាតុមេតាណុលចំនួន ២គំរូទៀតផងដែរ។បន្ទាប់មកមន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូតរួច ម្ចាស់ទំនិញបានយល់ព្រមប្រគល់ទំនិញ និងព្រមផ្តិតមេដៃ ដើម្បីបញ្ឈប់ការចរាចរទំនិញគ្មានគុណភាពបន្តទៀត៕