សហព័ន្ធកីឡាប្រដាល់សកលបានដាក់ផែនការយុទ្ធសាស្ត្រចម្បងៗរបស់ខ្លួន ដើម្បីពង្រឹងគុណភាពបច្ចេកទេសលើការហ្វឹកហាត់របស់ក្រុមកីឡាករ កីឡាការិនីជម្រើសជាតិ នៅក្នុងស្រុក និងនៅក្រៅប្រទេស ដើម្បីត្រៀមឆ្ពោះទៅចូលរួមប្រកួតប្រជែងមេដាយ នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ចំនួន២លើកចំពោះមុខ គឺស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម នាឆ្នាំ២០២២ និងការទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។May be an image of 3 people, people standing and indoor

ជាលទ្ធផលនៃកិច្ចប្រជុំនេះ គឺសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានពង្រឹងទៅលើការហ្វឹកហាត់របស់ក្រុមកីឡាករ កីឡាការិនីជម្រើសជាតិលក្ខណៈបិទខ្ទប់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីពង្រឹងបច្ចេកទេសរបស់ពួកគេ ត្រៀមឆ្ពោះចូលរួមប្រកួតប្រជែងមេដាយ នៅក្នុងស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ដែលបានពន្យារពេលជាផ្លូវការ ពីចុងឆ្នាំ២០២១ ទៅអំឡុងពាក់កណ្តាលឆ្នាំ២០២២ ខាងមុខ។
May be an image of 2 people, people standing and indoor

ក្នុងនោះសមាជិកប្រតិបត្តិសហព័ន្ធក៏បានលើកឡើងនូវការរៀបចំស្នើសុំទិដ្ឋាការសម្រាប់កីឡាករជម្រើសជាតិប្រដាល់សកល៣នាក់ ចេញទៅហ្វឹកហាត់នៅប្រទេសបារំាង រយៈពេល៣ខែ ដែលគ្រោងនឹងចេញដំណើរនាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១។ប្រដាល់សកលគ្រោងរៀបចំការប្រកួតដោយខ្លួនឯង  ពង្រឹងសមត្ថភាពអត្តពលិកជម្រើសជាតិត្រៀមប្រជែងមេដាយនៅវៀតណាម ចុងឆ្នាំ២០២១ –  Cambodia Heart Sportsលោក ប៊ុយ សុភ័ណ្ឌ បានសង្កត់ធ្ងន់ថា ចំពោះការងារទិសដៅដ៏សំខាន់មួយទៀត គឺការប្រកួតកីឡាប្រដាល់ សកល ប្រចាំសប្តាហ៍ ឬអាចប្រចាំខែ អាស្រ័យដោយថវិការៀបចំរបស់ខ្លួន ដែលបច្ចុប្បន្ន សហព័ន្ធកំពុងស្វែងរកដៃគូសប្បុរសជន ក្នុងការឧបត្ថម្ភគាំទ្រដល់ការប្រកួតនេះឲ្យផលិតបាននូវធនធានកីឡាករ កីឡាការិនីប្រដាល់សកលឲ្យកាន់តែសម្បូរបែប និងប្រកបដោយគុណភាពល្អប្រសើរផងដែរ។
ប្រភព: CAMBODIA SEA GAMES 2023