រាជធានីភ្នំពេញ៖ ​គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​ទី​ ​២​២​ ​ខែ​កក្កដា​ ​ម្សិលមិញ​នេះ​ ​វៀតណាម​ ​មាន​ករណី​ឆ្លង​កូ​វី​ដ​-​១​៩​ ​សរុប​នៅ​ទូទាំង​ប្រទេស​កើន​ដល់​ ​៧​៤​,​៣​៧​១​ ​នាក់​ ​ក្នុង​នោះ​ស្លាប់​ ​៣​៧​០​ ​នាក់​ ​និង​ជាសះស្បើយ​ចំនួន​ ​១​៣​,​៤​២​១​ ​នាក់​ ​។​

រាប់​ចាប់តាំង​ពី​ផ្ទុះ​ជំងឺ​កូ​វី​ដ​-​១​៩​ ​នៅ​វៀតណាម​មក​ ​នេះ​ជាលើកដំបូង​ហើយ​ ​ដែល​ទទួល​ដំណឹង​ពី​ក្រុម​គ្រួសារ​ ​និង​សាច់ញាតិ​ ​នៅ​ទឹកដី​កម្ពុជាក្រោម​ ​មក​​​ថា​ ​មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូ​វី​ដ​-​១​៩​ ​។​ ​ពលរដ្ឋ​ខ្មែរក្រោម​ ​ចំនួន​ ​២​ ​នាក់​ ​ដែល​រាយការណ៍​ថា​ ​ជា​ករណី​ស្លាប់​ដោយសារ​ជំងឺ​កូ​វី​ដ​-​១​៩​ ​ជាលើកដំបូង​នោះ​ ​គឺ​នារី​ជា​កម្មករ​ឈ្មោះ​ ​ត្រឹង​ ​ធី​ លិ​ន​ (​T​r​an​ ​T​h​i​ ​L​in​h​ ) ​អាយុ​ ​២​៨​ ​ឆ្នាំ​មកពី​ខេត្ត​ឃ្លាំង​ ​បម្រើ​ការងារ​រោងចក្រ​មួយ​ ​នៅ​ខេត្ត​កំពង់​គោ​ (​Long​ ​An​) ​បាន​ទទួល​មរណភាព​ដោយសារ​ជំងឺ​កូ​វី​ដ​-​១​៩​ ​នៅ​យប់​ថ្ងៃ​ទី​ ​២​២​ ​កក្កដា​ ​។​ ​នេះ​បើ​តាម​បុរស​ជា​គូរ​ដណ្តឹង​ ដែ​លមើល​ថែ​នាង​បញ្ជាក់​ប្រាប់​ ​អ្នក​សារ​ព័ត៌មាន​ ​ព្រៃនគរ​ ​។

​ចំណែក​បុរស​ជនជាតិ​ខ្មែរក្រោម​ ​ម្នាក់ទៀត​ ​មកពី​ខេត្ត​ក្រមួនស​ ​ជា​កម្មករ​ធ្វើការ​នៅ​ខេត្ត​ទួល​តា​មោក​ (ប៊ិ​ញ​យឿ​ង​) ​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជាក់​ថា​ ​ស្លាប់​ដោយសារ​ជំងឺ​កូ​វី​ដ​-​១​៩​ ​បន្ទាប់ពី​អាជ្ញាធរ​សុខាភិបាល​ខេត្ត​មួយ​នេះ​ ​ប្រគល់​ធាតុ​ឱ្យ​គ្រួសារ​របស់​ពួកគេ​ ​ក្រោយ​ធ្វើ​កោ​សល្យ​វិច្ច័​យ​ ​និង​បាន​យក​សព​កម្មករ​ខ្មែរក្រោម​នោះ​ ​ទៅ​បូជា​រួច​ ​។​ ​នេះ​បើ​តាម​ការ​គូស​បញ្ជាក់​បន្ថែម​ ​ពី​សាច់ញាតិ​នៃ​សព​ ​។​<

​សព​ពលរដ្ឋ​ខ្មែរក្រោម​ ​ដែល​កើតជំងឺ​កូ​វី​ដ​-​១​៩​ ​ទាំង​ពី​រូប​នោះ​ ​មិន​អនុញ្ញាត​ឲ្យ​ក្រុម​គ្រួសារ​យក​សព​ទៅ​ធ្វើបុណ្យ​ ​ទៅតាម​ប្រពៃណី​ ​ទំនៀមទម្លាប់​ ​ជំនឿ​សាសនា​ ​ទេ​ ​។​ ​ដោយសារតែ​ពួកគេ​មាន​ផ្ទុក​មេរោគ​កូ​វី​ដ​-​១​៩​ ​និង​ដើម្បី​បង្ការ​កុំឲ្យ​មានការ​ចម្លង​ជំងឺ​កូ​វី​ដ​-​១​៩​ ​ដល់​អ្នកដទៃ​ផង​នោះ​ ​ទើប​ត្រូវ​រៀបចំ​បូជា​តាម​អ្វី​ ​ដែល​ជា​ការកំណត់​របស់​សមត្ថកិច្ច​របស់​​​ក្រសួងសុខាភិបាល​វៀតណាម​ ​។

សូម​រម្លឹក​ជូន​ថា​ ​ការ​ស្លាប់​របស់​ពលរដ្ឋ​ខ្មែរក្រោម​នេះ​ ​គឺជា​ករណី​ទី​ ​១​ ​ហើយ​ ​នៅ​ដែនដី​កម្ពុជាក្រោម​ ​ដែល​មាន​អ្នកជំងឺ​ស្លាប់​ដោយសារ​ជំងឺ​កូ​វី​ដ​-​១​៩​ ​ក្នុងចំណោម​អ្នកជំងឺ​សរុប​នៅ​ទូទាំង​ប្រទេស​វៀតណាម​ ​កើន​ដល់​ ​៧​៤​,​៣​៧​១​ ​នាក់​ ​។

​រដ្ឋាភិបាល​វៀតណាម​ ​នៅ​ថ្ងៃ​ទី​ ​១​៧​ ​ខែ​កក្កដា​ ​ស​ប្តាហ៍​កន្លងទៅ​នេះ​ ​បាន​សម្រេច​ចេញ​វិធានការ​រឹតត្បិត​ការធ្វើដំណើរ​ក្នុង​ខេត្ត​ចំនួន​ ​១​៦​ ​នៅ​ភាគ​ខាងត្បូង​ (​កម្ពុជាក្រោម​) ​ប្រទេស​ ​ដើម្បី​ទប់​ស្កាត់​ជំងឺ​កូ​វី​ដ​-​១​៩​ ​ដែល​កំពុង​រាលដាល​ខ្លាំង​ ​។​ ​ក្រុង​ព្រៃនគរ​ (ហូ​ជី​មិញ​) ​ក្លាយ​ជា​ចំណុច​កណ្ដាល​នៃ​រលក​វាយប្រហារ​វាយ​ ​ដ៏​អាក្រក់​របស់​ជំងឺ​ផ្លូវ​ដង្ហើម​មួយ​នេះ​ ​បន្ទាប់​វៀតណាម​ ​អាច​គ្រប់​ស្ថានការណ៍​បាន​មួយ​រយៈ​មក​ ​។​

​ត្រឹម​ពាក់កណ្ដាល​ខែ​កក្កដា​ ​វៀតណាម​ ​មាន​អ្នកទទួល​បាន​វ៉ាក់សាំង​ពេញលេញ​ចំនួនជា​ង​ ​៣​០​ ​ម៉ឺន​នាក់​ប៉ុណ្ណោះ​ ​ក្នុងចំណោម​ប្រជាជន​ជាង​ ​៩​៨​ ​លាន​នាក់​ ​។​ ​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ​ ​ទទួល​បាន​វ៉ាក់សាំង​ជិត​ ​៩​ ​លាន​ដូ​ស​ហើយ​ ​តែ​ល្បឿន​នៃ​ការ​ចាក់​វ៉ាក់សាំង​ ​នៅ​យឺត​នៅឡើយ​ ​៕