រាជធានីភ្នំពេញ ៖ ប្រិយមិត្តប្រាកដជាបានស្គាល់ហើយពីតារាចម្រៀងលោក ខាន់ ជេមស៍ ខណៈពេលបច្ចុប្បន្ននេះលោកហាក់កំពុងតែទទួលបានជោគជ័យជាខ្លាំងនៅលើវិថីសិល្បៈ ក៏ដូចជាមុខជំនួញផ្ទាល់ខ្លួន ស្របពេលដែលលោកក៏មានជីវិតអាពាហ៍ពិពាហ៍ប្រកបដោយសុភមង្គល។

យ៉ាងណាមិញ ទម្រាំតែលោកទទួលបានផ្លែផ្កា និងជីវិតដែលមានតែភាពសប្បាយរីករាយខាងលើ លោកបានបញ្ជាក់ថាធ្លាប់ឆ្លងកាត់ជីវិតជួឲូរចត់ជាច្រើនផងដែរ ខណៈលោកបានបង្ហោះនៅលើបណ្តាញសង្គមយ៉ាងដូច្នេះថា «ឆ្នាំ 1998 ជាកម្មករចុះទូកនៅប្រទេសថៃ ឆ្នាំ 2002 ជាអ្នកចំរៀងប្រចាំនៅបៀរហ្គាឌិនឆ្នាំ 2007 មានវាសនាបានក្លាយជាតារាចំរៀងល្បី ឆ្នាំ2021 ជាតារាចំរៀងផងជាសហគ្រិនផង ខ្ញុំពិតជាមានមោទនភាពចំពោះខ្លួនឯងណាស់.!! មិនថាពីមុនយើងជាអ្វី សូមឲ្យយើងមានក្តីស្រមៃអោយធំ នឹងមានការខិតខំប្រឹងប្រែងតស៊ូយ៉ាងពិតប្រាកដថ្ងៃណាមួយយើងនឹងជោគជ័យ ជាក់ជាមិនខាន ស៊ូៗណាបាទ❤️❤️»៕