ស្តាប់ទៅងាយហើយទាំងពេលវេលានិងថវិកាគឺចាយតិចមែនទែនតែទៅមើលប្រយោជន៍ផ្តល់មកវិញ ច្រើនលើសពីការស្មាន៖

៥) ជួយដល់ការគេង
សម្រាប់អ្នកគេងមិនសូវលក់ឬពិបាកក្នុងការគេងអ្នកជំនាញផ្នែកសុខភាពណែនាំឲ្យអ្នកទទួលទានទឹកក្រូចឆ្មារ១កែវមុនពេលចូលគេងនោះអ្នកនឹងឃើញប្រសិទ្ធភាព។ក៏ដោយសារវា មាននូវវីតាមីន និង សារធាតុរ៉ែចាំបាច់សម្រាប់រាងកាយជួយឲ្យអ័រម៉ូនមានស្ថិរភាព និងបង្កើនថាមពលរាងកាយឲ្យអ្នកគេងលក់ស្រួលទាំងកំឡុងពេលគេងនិងក្រោយ ក្រោកមក ពេលព្រឹក។

៤) ជួយបង្កើនប្រសិទ្ធភាពប្រព័ន្ធរំលាយអាហារ
វានឹងជួយជំរុញដល់ចលនាពោះវៀនធ្វើឲ្យការរំលាយអាហារដំណើរការបានកាន់តែល្អហើយក៏អាចកម្ចាត់កាកសំណល់មិនល្អទៅខាងក្រៅបានយ៉ាងងាយទៀតផង។បន្ថែមពីនេះអាស៊ីត ដែលមាននៅក្នុងក្រូចឆ្មារបើអ្នកអាចលាយជាមួយទឹកឃ្មុំបន្តិចទៀតនោះវានឹងកាន់តែល្អអាចជួយការពារការកើតជំងឺគ្រួសតម្រងនោមនិងការពារប្រព័ន្ធទឹកនោមឲ្យដំណើរការល្អ។

៣) ជួយឲ្យស្រកទម្ងន់
វាក៏ចូលទៅដុតបំផ្លាញកាឡូរីនិងបំបាត់ជាតិខ្លាញ់លើសបានយ៉ាងឆាប់រហ័ស។នេះជាវិធីសាស្រ្តសម្រកទម្ងន់មួយដ៏មានប្រសិទ្ធភាពហើយគេទទួលស្គាល់ច្រើនបំផុត។

២) ពង្រឹងប្រព័ន្ធភាពសាំរាងកាយ
វាក៏ផ្តល់នូវវីតាមីន និង សារធាតុរ៉ែដែលជួយឲ្យរាងកាយរឹងមាំពោលគឺប្រព័ន្ធភាពសាំហើយល្អសម្រាប់ស្បែក។ លើសពីនេះវីតាមីន C ដែលមាននៅក្នុងនោះក៏ជួយពង្រឹងកោសិកា ឈាមដែលជាកត្តាសំខាន់មួយនៃប្រព័ន្ធភាពសាំដូចគ្នា។

១) ពង្រឹងសុខភាព
ជាមួយបរិមាណទឹកដែលយើងទទួលបានក៏ជួយដល់ដំណើរការបន្សាបជាតិពុលនៅពេលយប់ឲ្យវាមានប្រសិទ្ធភាពបន្ថែមមួយកម្រិតទៀត៕

ប្រភព៖ phunutoday