រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តតាកែវបានបន្តធ្វើការត្រួតពិនិត្យបរិមាណ និង តម្លៃលក់រាយតាមបណ្តាស្ថានីយ/ដេប៉ូលក់ប្រេងឥន្ធនៈចំនួន៦ទីតាំងស្ថិតនៅឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ។

ក្រោយការត្រួតពិនិត្យមន្ត្រីជំនាញបានរកឃើញស្ថានីយលក់ប្រេងឥន្ធនៈ ៣ទីតាំង បានប្រព្រឹត្តអំពើមិនសុចរិតពាក់ព័ន្ធនឹងបរិមាណ។ យោងលើលទ្ធផលដែលបានត្រួតពិនិត្យឃើញ មន្ត្រីជំនាញបានធ្វើកំណត់ហេតុដើម្បីអនុវត្តនីតិវិធីបន្ត៕