រាជធានីភ្នំពេញ ៖ ជឿជាក់ថាប្រិយមិត្តមួយចំនួនប្រាកដជាបានស្គាល់ រំដួលលិចទឹក ខ្លះៗរួចមកហើយខណៈពេលនេះគាត់បានកំពុងតែបានធ្លាក់ខ្លួនឈឺធ្ងន់ ព្រមទាំងស្រកគីឡូខ្លាំង ក្រោយពេលគាត់បានបង្ហោះរូបភាពមួយចំនួន នៅលើបណ្តាញសង្គមហ្វេសប៊ុកក្រោយពីបាត់មុខមួយរយៈពីបណ្ដាញសង្គមមួយរយៈ។

មហាជនអ្នកគាំទ្រ និងដែលចូលចិត្តតាមដាន និយមរាល់ការថតរូបរបស់ រំដួលលិចទឹក ហាកបង្ហាញក្ដីបារម្ភ និងបានចូលតៅខំមិនជូនពរ លើកទឹកចិត្តឲ្យ រំដួលលិចទឹក ឆាប់បានជាសះស្បើយពីរោគាទាំងពួងដែលគាត់កំពុងតែជួបប្រទះ ខណៈពេលនេះគេក៏បានឃើញរូបភាពលើបណ្ដាញសង្គមរបស់តារារូបនេះ ដែលឃើញថារាងកាយរបស់គាត់ ហាក់មានសភាពទ្រុឌទ្រោមខ្លាំង មើលទៅដូចជាមានជំងឺធ្ងន់ធ្ងររហូតស្រកគីឡូសល់តែស្បែកដណ្ដប់ឆ្អឹងយ៉ាងស្គមស្គាំងគួរឲ្យបារម្ភ៕