បរទេស៖ ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ឥណ្ឌូនេស៊ី មានករណីស្លាប់ ដោយជំងឺកូវីដ-១៩ច្រើនជាងគេបំផុត នៅលើពិភពលោក ខណៈប្រេស៊ីល មានអ្នកស្លាប់ប្រចាំថ្ងៃ ប្រហាក់ប្រហែលនឹងប្រទេស នៅតំបន់អាស៊ី-អាគ្នេយ៍មួយនេះ។

បើតាម Worldometer បានចេញផ្សាយ នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី២៣ ខែកក្កដា ថា ឥណ្ឌូនេស៊ី មានករណីស្លាប់ថ្មី នៃជំងឺកូវីដ-១៩ ចំនួន ១ ៤៤៩នាក់ និងករណីឆ្លងថ្មី ៤៩ ៥០៩នាក់។ ឥណ្ឌូនេស៊ី មានអ្នកឆ្លងកូវីដ-១៩ សរុប ជាង៣លាននាក់ ហើយក្នុងនោះមានអ្នកបាត់បង់ជីវិត ជាង៧៩ ០០០នាក់ និងអ្នកជាសះស្បើយជាង២,៣លាននាក់។

ប្រេស៊ីល ជាប្រទេសមានអ្នកស្លាប់ដោយជំងឺកូវីដ-១៩ប្រចាំថ្ងៃ ប្រហាក់ប្រហែលនឹងឥណ្ឌូនេស៊ីនោះ ក៏មានករណីស្លាប់ថ្មី១ ៤៤៤នាក់ និងករណីឆ្លងថ្មី ៤៩ ៦០៣នាក់។ ប្រេស៊ីល ជាប្រទេសមានអ្នកឆ្លងកូវីដច្រើនលំដាប់លេខ៣ នៅលើពិភពលោក ដោយមានអ្នកឆ្លងសរុប ជាង១៩,៥លាននាក់ ហើយក្នុងនោះមានអ្នកស្លាប់ ៥៤៧ ១៣៤នាក់ និងមានអ្នកជាសះស្បើយ ជាង១៨,២លាននាក់។

គិតត្រឹមវេលាខាងលើ នៅលើពិភពលោក មានប្រទេស និងដែនដី សរុបជាង២២០ កំពុងរងគ្រោះ ដោយសារវិបត្ដិសុខភាពសកលនេះ។ សូមមើលតាងរាង នៃបណ្ដាប្រទេសមានអ្នកឆ្លងកូវីដច្រើនមួយចំនួន ដូចខាងក្រោម៖