គ្រួសារ ស្នេហា និងលុយ ទាំងអស់នេះនរណាៗក៏ប្រាថ្នាចង់បានដែរ និង ស្វែងរកពេញមួយជីវិតរបស់ពួកគេ។ ប្រសិនបើអ្នកត្រូវបាត់បង់ចំនែកណាមួយក្នុងចំនោម ៣នោះ និងមិនមានសេចក្តីសុខក្នុងជិវិតឡើយ។ ទោះបីជាយ៉ាងណាក្តី ក្នុងចំនែក៣យ៉ាងនេះ អ្នកនៅតែជ្រើសរើសបាន១ ដោយភាគច្រើននឹងជ្រើសរើសយកគ្រួសារ(ឪពុកម្តាយ)។

រឿងមួយនៅក្នុងប្រលោមលោក The judge « គ្រួសារសំខាន់ប៉ុន្តែវាមិនមែនជាបញ្ហាទេ » មានគ្រួសារមានអ្នកខ្វល់ខ្វាយ មានភាពកក់ក្តៅ នឹងមានការគាំទ្រគ្រប់កាលះទេសះ។ មនុស្សជាច្រើនអាចនិងជ្រើសរើសយកគ្រួសារ នៅពេលដែលស្នេហា ឬទ្រព្យសម្បត្តិលែងសំខាន់សំរាប់គេ នេះគ្រាន់តែជារឿងប៉ុណ្ណោះ ។

កំល្លាំងនៃស្នេហា ពេលខ្លះធ្វើអោយមនុស្សហ៊ានលះបង់អ្វីគ្រប់យ៉ាងសូម្បីគ្រួសារ និងទ្រព្យសម្បត្តិ ដើម្បីបំពេញអោយបេះដូង ហើយទៅថ្ងែខាងមុខមិនប្រាកដថា អាចរួមរស់ជាមួយគ្នាយូរអង្វែងដែរ។

លុយគឺជាវត្ថុសំខាន់ ប៉ុន្តែវាក៏ងាយធ្វើអោយមនុស្សបង្កើនភាពលោភលន់ នឹង ហ៊ានប្រពឹត្តទង្វើខុសឆ្គង។ពីព្រោះតែឥទ្ធិពលលុយ មនុស្សជាច្រើនហ៊ានក្បត់គ្នាទៅវិញទៅមក ក្នុងកែវភ្នែករបស់គេ មានលយគឺមានក្តីសុខ។

ដូច្នោះហើយ រវាងការស្រឡាញ់ គ្រួសារ ស្នេហា និងលុយ មនុស្សម្នាក់ៗសុទ្ធតែចាប់ផ្តើមពីចំនុចខុសៗគ្នា ហើយការជ្រើសរើសរបស់ពួកគេក៏មានភាពខុសគ្នាដែរ ។អ្នកគួរតែយកលុយទៅបង្កើតជំនួញពិត ដោយមិនមែនយកលុយជាធ្នូ ដើប្បីទាក់ទាញសាច់ញាតិគេឡើយ៕

ដោយ៖ AN