ខ្សែប្រយុទ្ធរបស់ក្រុម Everton រូបនេះបានចំណាយពេលត្រឹមតែ ២៣នាទី សុតបាន ៣គ្រាប់ ជួយអោយប្រេសុីលឈ្នះអាល្លឺម៉ង់ ៤-២ នៅក្នុងប្រកួតថ្ងៃបើកឆាកព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ។May be an image of 1 person

Richarlison បានដាក់ ៣គ្រាប់មុននៅនាទី ៧,២២ និង ៣០ មុនពេលដែល អាល្លឺម៉ង់តាមបាន២គ្រាប់ពីក្រោយមកវិញនៅវគ្គទី២។ ក្តីសង្ឃឹមការវាយបកតាមស្មើរបស់អាល្លឺម៉ង់ត្រូវបានរសាត់បាត់ទៅវិញ នៅពេលដែលកីឡាករ Paulinho សុតគ្រាប់ទី ៤អោយប្រេសុីលនៅនាទី ៩០+៣។May be an image of 3 people and text that says 'ANTONY 11 10'

ជ័យជំនះនេះ វាជួយអោយប្រេសុីលឈរលេខមួយនៅក្នុងពូល  D។ ប្រេសុីលស្ថិតនៅពូល D​ ជាមួយអាល្លឺម៉ង់,កូតឌីវ័រ និងអារ៉ាប់ប៊ីសាអូឌីត៕