ម៉ាឡេស៊ី ៖ បើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA កាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អតីតរដ្ឋមន្រ្តីវ័យក្មេង និងជាសមាជិកសភាម៉ាឡេស៊ីដែលមកពីទីក្រុង Muar លោក Syed Saddiq Syed Abdul Rahman ត្រូវបានតុលាការសម្រេចចោទប្រកាន់ពីបទរំលោភសេចក្ដីទុកចិត្ត និងកិបកេងមូលនិធិនៃអតីតគណបក្សរបស់លោក គឺគណបក្ស Bersatu ខណៈលោក Syed Saddiq ត្រូវបានតុលាការក្នុងទីក្រុងគូឡាឡាំពួរ ចោទប្រកាន់នៅថ្ងៃព្រហស្បតិ៍នេះពីបទរំលោភសេចក្ដីទុកចិត្តមានជាប់ពាក់ព័ន្ធនឹងលុយ១លានរីងហ្គិត ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែលស្មើនឹង ២៣៦,០០០ដុល្លារ និងកិបកេងមូលនិធិដែលជាអំណោយសម្រាប់គណបក្ស Bersatu ទុកយកទៅប្រើប្រាស់ក្នុងការធ្វើយុទ្ធនាការ ឃោសនាបោះឆ្នោតសកលលើកទី១៤។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញបើតាមការចោទប្រកាន់ទាក់ទិននឹងករណីខាងលើរបស់តុលាការ លោក Syed Saddiq បានដកលុយ ១លានរីងហ្គិត តាមរយៈសែកដោយមិនមានការយល់ព្រមពីក្រុមប្រឹក្សាកំពូលនៃគណបក្ស Bersatu ដែលសកម្មភាពនេះត្រូវបានប្រព្រឹត្តកាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ ដែល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ករណីមួយនេះត្រូវបានចោទប្រកាន់នៅក្រោមច្បាប់ក្រមព្រហ្មទណ្ឌ ត្រង់ផ្នែកទី៤០៥ ដែលកំណត់ទោសឲ្យជាប់ពន្ធនាគារច្រើនបំផុត ១០ឆ្នាំ និងពិន័យជាប្រាក់មួយចំនួនផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ថិតនៅក្រោមបទចោទប្រកាន់ លោកអតីតរដ្ឋមន្រ្តីវ័យក្មេងខាងលើ ក៏បានធ្វើការច្រានចោល ដោយលោកក៏បានអះអាងថាលោកមិនបានប្រព្រឹត្តិអ្វីដែលខុសនោះទេ៕

ប្រភព ៖ CNA