រាជធានីភ្នំពេញ ៖ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីសំណាក់ប្រជាពលរដ្ឋ ជុំវិញករណីកូនប្រុសបង្កើតប្រើអំពើហិង្សាលើម្តាយ និងបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ ក្រុមការងារប្រតិកម្មរហ័សបានទាក់ទងទៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ជួយអន្តរាគមន៍។ ជនបង្កត្រូវកម្លាំងសមត្ថកិច្ចធ្វើការចាប់ខ្លួននាំមកសាកសួរប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕