គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ បានបន្ដសហការជាមួយក្រុមការងារវ៉ាក់សាំង នៃក្រសួងការពារជាតិ រៀបចំនូវយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់បុគ្គលិក និងកម្មករ-កម្មការិនីចំនួន ៦៤៩នាក់ទៀត ដែលកំពុងសាងសង់ភូមិកីឡា នៅពហុកីឡដ្ឋានជាតិមរតកតេជោ។May be an image of 1 person, standing and indoor
មន្ដ្រីគណៈកម្មាធិការជាតិ CAMSOC ទទួលបន្ទុកសម្របសម្រួលកម្មវិធីចាក់វ៉ាក់សាំងខាងលើ បានបញ្ជាក់ថា នេះជាលើកទី៥ហើយ ដែលគណៈកម្មាធិការជាតិ CAMSOC យើង បានសហការជាមួយក្រុមការងារវ៉ាក់សាំង នៃក្រសួងការពារជាតិ រៀបចំយុទ្ធនាការចាក់វ៉ាក់សាំងនេះឡើង ដោយការចាក់៣លើកមុន ពួកយើងបានរៀបចំចាក់ជូនថ្នាក់ដឹកនាំ មន្ដ្រី គ្រូបង្វឹក កីឡាករ-កីឡាការិនី និងសហព័ន្ធកីឡាជាតិ នៅមន្ទីរពេទ្យព្រះកេតុមាលា សរុបទាំង ៣លើក ចំនួន ១,៣៦៣នាក់។May be an image of 4 people, child and people standing
ដោយឡែកនៅពហុកីឡដ្ឋានជាតិមរតកតេជោ បានចាក់ចំនួន២លើករួចមកហើយ រួមទាំងការចាក់ដូសទី១ថ្ងៃនេះ ដោយកាលលើកទី១ យើងចាក់ជូនបុគ្គលិក កម្មករ-កម្មការិនីសាងសង់កីឡដ្ឋានធំ ឬស្ដាតបាល់ទាត់ពហុកីឡដ្ឋានជាតិមរតកតេជោសរុបចំនួន ៣៣៥នាក់។ ចំណែកថ្ងៃនេះ យើងត្រូវចាក់ជូនបុគ្គលិក កម្មករ-កម្មការិនី ដែលសាងសង់ភូមិកីឡាសរុបចំនួន ៦៤៩នាក់ទៀត។ ដូច្នេះសរុបតួលេខចាក់៥លើក ទាំងចាក់៣លើក នៅមន្ទីរពេទ្យព្រះកេតុមាលា និងចាក់២លើក នៅពហុកីឡដ្ឋានជាតិមរតកតេជោ សរុបទាំងអស់ចំនួន ២,៣៤៧នាក់។May be an image of 1 person and standing
តាមរយៈយុទ្ធនាការចាក់វ៉ាក់សាំងនៅហ្នឹងកន្លែងនេះដែរ បានជំរុញឲ្យការងារសាងសង់កាន់តែមានប្រសិទ្ធភាព និងសុវត្ថិភាព ដោយការកាត់បន្ថយការធ្វើដំណើរ និងចំណេញពេលវេលាច្រើន។ ជាក់ស្ដែង តាមការសង្កេត ក៏ដូចជាការផ្ដល់ជូនព័ត៌មានពីក្រុមការងារសាងសង់កីឡដ្ឋានធំ នៃពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោយទទួលបានវ៉ាក់សាំងរួចរាល់ កាលពីខែឧសភាកន្លងទៅ បានពន្លឿនការងារសាងសង់កាន់តែល្អប្រសើរ និងសម្រេចតាមផែនការគ្រោងទុក ដើម្បីត្រៀមស្វាគមន៍ព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រ របស់យើង គឺការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។May be an image of one or more people and pool
មន្ដ្រី CAMSOC ដដែលបន្ដថា «ផ្អែកតាមគោលការណ៍គណៈកម្មាធិការជាតិ CAMSOC ក៏ដូចជាតម្រូវការតាមសហព័ន្ធកីឡាជាតិផ្ទាល់ យើងនឹងមានយុទ្ធនាការចាក់ដល់កីឡាករ-កីឡាការិនីបន្ដទៀត នៅពេលមានគោលការណ៍បន្ថែមពីសម្ដេចពិជ័យសេនា ទៀ បាញ់ ក៏ដូចជាឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ដ្រៃយ៍។ ជារួមអ្វីដែលយើងបានគ្រោងទុក តាមសហព័ន្ធកីឡាជាតិ និងគណៈកម្មាធិការជាតិ CAMSOC បានផ្ដល់ដំណឹងហើយ គឺយើងនឹងចាក់ជូនដល់កីឡាករ-កីឡាការិនីរបស់យើងត្រៀមចេញទៅប្រកួតខាងក្រៅ ក៏ដូចជាត្រៀមចេញទៅហ្វឹកហាត់នៅចិន ដែលមានអាយុក្រោម ១៨ឆ្នាំ គឺយើងបានឲ្យគាត់បញ្ជូនឈ្មោះមកហើយ។May be an image of one or more people and people standing
ប្រសិនជាករណីរាជរដ្ឋាភិបាលអនុញ្ញាតជារួម ឲ្យប្រជាពលរដ្ឋរបស់យើង ចាក់វ៉ាក់សាំងក្រោមអាយុ១៨ឆ្នាំ គឺកីឡាករ-កីឡាការិនីថ្នាលយើងមានច្រើន អញ្ចឹងយើងក៏បានរៀបចំបញ្ជីឈ្មោះ ហើយពេលមានការអនុញ្ញាត និងប្រកាសពីក្រសួងសុខាភិបាល ក៏ដូចជារដ្ឋាភិបាលកម្ពុជាថា នឹងចាក់ជូនពលរដ្ឋក្រោមអាយុ១៨ឆ្នាំ ឬអាយុ១២ឆ្នាំឡើង គឺយើងនឹងរៀបចំបញ្ជូនពួកគាត់ទៅចាក់តែម្ដង។ ប៉ុន្ដែទីតាំងអត់ទាន់ដឹងទេ គ្រាន់តែជារួមនៅពហុកីឡដ្ឋានជាតិមរតកតេជោ គឺមានទីធ្លាធំទូលាយល្អ ងាយស្រួលបម្រើដល់យុទ្ធនាការចាក់វ៉ាក់សាំងនេះ ពិសេសបង្ការនូវការឆ្លងជំងឺកូវីដ-១៩ មានប្រសិទភាពខ្ពស់»៕
ប្រភព:  CAMBODIA SEA GAMES 2023