រាជធានីភ្នំពេញ ៖ បើយោងតាមការលើកឡើងរបស់វេជ្ជបណ្ឌិត​ គា សុខឡេង បានបញ្ជាក់យ៉ាងច្បាស់ថាសួតអ្នកជំងឺដែលកេីតជំងឺកូវីតក្រោយការចាក់វ៉ាក់សាំង មិនខុសពីសួតអ្នកជំងឺដែលមិនចាក់វ៉ាក់សាំងនោះទេ។

វេជ្ជបណ្ឌិតខាងលើបានបន្ថែមថា ជំងឺកូវីដ១៩ គឺជាជំងឺថ្មី ដែលទេីបតែរកឃេីញនៅខែធ្នូ 2019 នៃប្រទេសចិន និងប្រកាសជាសកលOut Break Public Health Emergency International Concern នៅខែមករា2020 និង Pandemic នៅខែមិនា 2020, ដូចនេះ ការរៀន, ការស្រាវជ្រាវ, រោគវិនិច្ឆ័យ, ការព្យាបាល, គោលការណ៍ផ្សេងៗ ក៏ទេីបតែថ្មីដែរ ហេីយក៏ភាគច្រេីនស្ថិតក្នុងការសិក្សា ស្រាវជ្រាវដែរ។

លោកវេជ្ជបណ្ឌិតបានបន្ថែមថា កូវីដបំលែងខ្លួនរហ័ស និង មានរូបរាងថ្មី ការព្យាបាលក៏ថ្មី ឆ្លងទាំងប្រុសទាំងស្រីមិនថាក្មេង មិនថាចាស់ មិនមែនជាជំងឺផ្តាសាយនោះទេ ខ្ញុំមានបទពិសោធន៍នៅមេីលជំងឺកូវីតកំរិតសង្គ្រោះបន្ទាន់និងធ្ងន់ជាង 1ឆ្នាំកន្លះ អ្នកជំងឺស្លាប់ក្នុងដៃខ្ញុំរាប់មិនអស់ ហេីយនៅប្រទេសហ្វីលីពីន ឃេីញថាឆ្នាំមុនចំនួនអ្នកឆ្លង និងស្លាប់ឆ្នាំមុនច្រេីន ប៉ុន្តែគេមានគោលការដេីរតាមការព្យាបាលតាមប្រទេសជឿនលឿន សព្វថ្ងៃកូវីតក៏ធ្នាក់ចុះច្រេីនដែរពីមុនអាំងទុយបេ (Intubation) និង ដាក់Internal Jugular Vein catheter មួយថ្ងៃជាង10អ្នកប៉ុន្តែឥឡូវតិចតួចណាស់ ខ្ញុំសង្ឃឹមថា ប៉ុន្មានខែខាងក្រោយទៀត ខ្ញុំនឹងមានឱកាសព្យាបាល ជួយជីវិតប្រជាជនស្រុកខ្ញុំ និង នាំយកគោលការណ៍ Guideline or Protocol ពីហ្វីលីពីន និង អាមេរិកក្នុងការព្យាបាលកូវីតកំរិតសង្រ្គោះបន្ទាន់ និង ធ្ងន់ធ្ងរផងដែរ។

ការចាក់វ៉ាក់សាំងមិនមែនជាថ្នាំទិព្វអាចជួយបាន១០០%នោះទេ ប៉ុន្តែវាពិតជាជួយការពារបានច្រេីន និងជាវីធីមួយដែលល្អបំផុត ក្នុងការការពារកូវីដ និងបូកជាមួយគោលការណ៍រដ្ឯាភិបាល ដូចនេះ សូមដេីរតាមគោលការណ៍រាជរដ្ឯាភិបាល 3កុំ 3 ការពារ ទាំងអស់គ្នា សូមចូលរួមចាក់វ៉ាក់សាំងទាំងអស់គ្នា៕