ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ អាជ្ញាធរ និងក្រុមគ្រូពេទ្យនៅខេត្តកណ្តាល បានអ្នកកើតជំងឺកូវីដ-១៩ ចំនួន៣០នាក់ នៅទីតាំងអគារកំពុងសាងសង់មួយកន្លែង ស្ថិតនៅលើផ្លូវជាតិលេខ ២១ (ទួលក្រសាំង) ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ហើយអាជ្ញាធរកំពុងយកសំណាកតេស្តអ្នកផ្សេងទៀត ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៨១១នាក់ ខណៈអ្នកជំងឺ ៧៩៨នាក់ជាសះស្បើយ។

បើគគិតត្រឹមព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៧០,៤១៩នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៦២,៥៧៧នាក់ និងស្លាប់សរុបចំនួន ១១៨៨នាក់៕