រាជធានីភ្នំពេញ ៖ នាថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២១ នេះក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសថាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីបន្ថែមចំនួន ៨១១នាក់ ជាហេតុធ្វើឲ្យអ្នកឆ្លងសរុបកើនឡើងដល់ទៅ ៧០,៤១៩នាក់ ចំណែកឯអ្នកបានស្លាប់បាត់បង់ជីវិតព្រោះជំងឺកូវីដ១៩ថ្មីមានចំនួន ២០នាក់ ជាហេតុធ្វើឲ្យអ្នកស្លាប់សរុបឡើងដល់ទៅ១១៨៨នាក់។

ទទួលបានព័ត៌មានថ្មីៗទាន់ហេតុការណ៍រាល់ថ្ងៃ សូមចូលទៅកាន់ Channel Telegram KBN News

យ៉ាងណាមិញ ក្រសួងក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរយកចិត្តទុកដាក់ការពារសុខភាព និងត្រូវបន្តអនុវត្តវិធានការ ៣ការពារ និង៣កុំ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩នៅប្រទេសកម្ពុជាទាំងមូល៕