រាជធានីភ្នំពេញ ៖ មហាជនជាច្រើននាក់ ជាពិសេស អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកនៅកម្ពុជា មានការរំជួលចិត្តជាខ្លាំង ក្រោយពីបានឃើញរូបថតក្មេងស្រី២នាក់បងប្អូន សុំដេកនៅមុខផ្ទះអ្នកជិតខាង ដោយសារតែម្ដាយជិះម៉ូតូទៅចោល ពេលដឹងថា លោកយាយបានស្លាប់ ដោយសារវីរុសកូវីដ-១៩ ។

យោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ Ra Small បានបង្ហោះរូបថតក្មេងស្រីទាំង២នាក់ ភ្ជាប់ជាមួយសំណេរថា «យាយស្លាប់ដោយសារជំងឺកូវីដ ម្តាយជិះម៉ូតូទៅចោល ខ្លាចគេដេញមកសុំពួកខ្ញុំ ពូអេីយពូសុំដេកនៅហ្នឹងផងខ្លាចគេវ៉ៃ» ៕