ខេត្តកែប ៖ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ មានករណីផ្ទុះអធិករណ៍ នៅវត្តភ្នំលាវ ខេត្តកែប ដោយមន្ត្រីមន្ទីរធម្មការ និងសាសនា ចោទប្រកាន់ចៅអធិការវត្តពីបទសេពមេថុនធម្ម ត្រូវបានព្រះមេគណខេត្តកែប ចេញសេចក្តីសម្រេចឲ្យចាប់ផ្សឹកចៅអធិការ និងជាអនុគណនោះក្នុងអាបត្តិបារាជិក។

ទទួលបានព័ត៌មានថ្មីៗទាន់ហេតុការណ៍រាល់ថ្ងៃ សូមចូលទៅកាន់ Channel Telegram KBN News

ពេលមន្ត្រីសង្ឃ និងសមត្ថកិច្ចចុះអនុវត្ត មានប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត លើកគ្នាមកតវ៉ាគគ្រឹកគគ្រេង ការពារចៅអធិការវត្តថា ជាសង្ឃបរិសុទ្ធ ខណ:ដែលស្រីម្នាក់ពាក់ព័ន្ធនោះបដិសេធថា នាងមិនបានខូចគ្នាជាមួយសង្ឃចៅអធិការនោះទេ។ ជាមួយគ្នានោះដែរ ក៏អ្នកកាសែតខ្លះគាំទ្រព្រះចៅអធិការវត្តនិងចោទថា មន្ត្រីធម្មការ ធ្វើស៊ីលោក ហើយប្រជាពុទ្ធបរិស័ទដាក់វេនគ្នាយាមប្រចាំការ មិនឲ្យចាប់លោកផ្សឹក តាមសេចក្តីសម្រេចរបស់ព្រះមេគណ។ ជុំវិញនឹងករណីនេះ «KBN» មិនដឹងថាខាងណាខុស ខាងណាត្រូវនោះទេ តែយ៉ាងណា យើងរង់ការបំភ្លីបញ្ជាក់ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕