រាជធានីបាងកក៖ ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ប្រទេសថៃ នៅតែបន្ដផ្ទុះការឆ្លងកូវីដ-១៩ កាន់តែខ្លាំង ដោយរកឃើញករណីឆ្លងថ្មី ជិត១៤ ០០០នាក់ និងករណីស្លាប់ថ្មី៨៧នាក់។

ក្រសួងសុខាភិបាលថៃ បានចេញរបាយការណ៍ នៅព្រឹក ថ្ងៃព្រហស្បតិ៍ (ទី២២ ខែកក្កដា ឆ្នាំ២០២១) ថា ថៃរកឃើញករណីឆ្លងកូវីដ-១៩ថ្មី ១៣ ៦៥៥នាក់ និងករណីស្លាប់ថ្មី៨៧នាក់។ ក្នុងចំណោមករណីឆ្លងថ្មីទាំងនោះ ក៏មានអ្នកនៅក្នុងពន្ធនាគារ ចំនួន៥៤៥នាក់ផងដែរ។

គិតត្រឹមវេលាខាងលើនេះ ថៃ មានអ្នកឆ្លងកូវីដ-១៩សរុប កើនដល់ ៤៥៣ ១៣២នាក់ ហើយក្នុងនោះមានអ្នកស្លាប់ ៣ ៦៩៧នាក់ និងមានអ្នកជាសះស្បើយ ជាង៣សែននាក់៕