បរទេស៖ ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ប្រទេសប្រេស៊ីល និងឥណ្ឌូនេស៊ី នៅតែមានអ្នកស្លាប់ ដោយជំងឺកូវីដ-១៩ប្រចាំថ្ងៃច្រើនជាងគេបំផុត នៅលើពិភពលោក ហើយប្រទេសទាំង២នេះ មានករណីស្លាប់ថ្មី ប្រហាក់ប្រហែលគ្នា។

បើតាម Worldometer បានចេញផ្សាយ​ នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី២២ ខែកក្កដា បានឲ្យដឹងថា ប្រេស៊ីល មានករណីស្លាប់ថ្មី ដោយជំងឺកូវីដ-១៩ ចំនួន ១ ៣៨៨នាក់ និងករណីឆ្លងថ្មី ៥៤ ៧៤៨នាក់។ គិតត្រឹមវេលាខាងលើ ប្រេស៊ីល មានអ្នកឆ្លងសរុប ជាង១៩,៤លាននាក់ ហើយក្នុងនោះមានអ្នកស្លាប់ ៥៤៥ ៦៩០នាក់ និងអ្នកជាសះស្បើយជាង១៨,២លាននាក់។​

ឥណ្ឌូនេស៊ី មានករណីស្លាប់ថ្មី  ១ ៣៨៣នាក់ និងករណីឆ្លងថ្មី ៣៣ ៧៧២នាក់ ធ្វើឲ្យប្រទេសអាស៊ានមួយនេះ មានអ្នកឆ្លងកូវីដ-១៩សរុប ជិត៣លាននាក់។ ក្នុងចំណោមអ្នកឆ្លងទាំងនោះ មានអ្នកស្លាប់ ចំនួន៧៧ ៥៨៣នាក់ និងជាសះស្បើយ ជាង ២,៣លាននាក់។​

បើគិតចាប់តាំងពីការផ្ទុះឡើង នៃវីរុសកូវីដ-១៩ដំបូង នៅទីក្រុងវូហាន ខេត្តហ៊ូប៉ី នាភាគកណ្ដាល​ប្រទេសចិន កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៩ រហូតមកដល់វេលាខាងលើនេះ មានប្រទេស និងដែនដី ចំនួន២២០ កំពុងរងគ្រោះពីវិបត្ដិសុខភាពជាសកលនេះ។ ដោយឡែកប្រទេស ដែលមានអ្នកឆ្លងកូវីដ-១៩ច្រើនជាងគេ នៅលើពិភពលោក រួមមាន សហរដ្ឋអាមេរិក ឥណ្ឌា ប្រេស៊ីល​ រុស្ស៊ី បារាំង អង់គ្លេស អ៊ីតាលី…ជាដើម។

សូមមើលតារាង នៃប្រទេសមានអ្នកឆ្លងកូវីដ-១៩ច្រើនជាងគេ នៅលើពិភពលោក៖