រាជធានីភ្នំពេញ ៖ តារាចម្រៀងដែលមានកេរ្តិ៍ឈ្មោះបោះសំឡេងមិនធម្មតា លោក ខេម បាននឹងកំពុងតែធ្វើឲ្យអ្នកគាំទ្រ ក៏ដូចជាទស្សនិកជនជាច្រើននាក់មានការភ្ញាក់ផ្អើលជាខ្លាំងក្រោយពេលដែលលោកបានបង្ហាញខ្លួននៅលើទឹកដីបារាំងជាមួយនឹងទារកតូចមួយ ជាហេតុធ្វើឲ្យមានមតិអ្នកគាំទ្រមួយចំនួនគិតថាជាកូនរបស់លោក ខេម ថែមទៀតផង។

លោក ខេម បានបង្ហោះរូបខ្លួន ជាមួយនឹងទារកតូចដ៏គួរឲ្យស្រឡាញ៉ខាងលើ និងបានបន្ថែមសារយ៉ាងដូច្នេះថា «បើប្រាប់ថាកូនក៏អ្នកមិនជឿដែរនាំBabyដើរលេងម្តង។ សុខសប្បាយគ្រប់គ្នាណា!»។

ជាមួយនឹងការបង្ហោះសារបែបនេះមានអ្នកគាំទ្រមិនតិចទេដែលគិតថាលោក ខេម ប្រហែលជាមានកូន ខណៈមានប្រិយមិត្តមួយចំនួនទៀតលើកឡើងថាទារកតូចនោះអាចជាកូនរបស់បងប្អូនលោក ខេម ដែលនៅទឹកដីនៃប្រទេសបារាំងនោះតែប៉ុណ្ណោះ៕