ខេត្តបាត់ដំបង ៖ ជឿជាក់ថាប្រិយមិត្តអ្នកលេងបណ្តាញសង្គមប្រាកដជាធ្លាប់បានឃើញរូបភាពមួយមួយចំនួនដែលត្រូវបានគេថតបង្ហោះនៅលើនៅលើបណ្តាញសង្គមហ្វេសប៊ុកនាពេលកន្លងមកពីលោកយាយលោកតាមួយគូ ខណៈលោកយាយធ្លាក់ខ្លួនឈឺធ្ងន់ព្រោះជំងឺកូវីដ១៩ ចំណែកឯលោកតាបានទៅមើលថែលោកយាយដែលជាភរិយា ឃើញហើយពិតជាស្រណោះណាស់។

ក៏ប៉ុន្តែនាព្រឹកថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២១ នេះមន្ទីរសុខាភិបាលខេត្តបាត់ដំបងបានបញ្ជាក់ថាលោកយាយបានចែកឋានចោលលោកតាទៅហើយក្នុងជន្មាយុ ៨២ឆ្នាំ នៅវេលាម៉ោង ៤ៈ១៥នាទីទៀបភ្លឺ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ នេះតែម្ដង។ លោកយាយ មានឈ្មោះថា ជឹម ជន ត្រូវជាភរិយារបស់លោកតា សាំង ម៉ោញ ដែលលោកតាមានអាយុ៨៧ឆ្នាំ។

មន្ទីរខេត្តបាត់ដំបងបានបន្ថែមថា «ពួកយេីងខ្ញុំចូលទៅមេីលល្ងាចមិញ​ ដោយនាំថវិកាចំនួន ១០០០ដុល្លារ ជាអំណោយលោក​ ពាក់មី និងសប្បុរសជន បានដឹងថាមិនស្រួលដែរ​ និងបានខិតខំជួយគាត់អស់ហេីយ​ នៅតែមិនបានជោគជ័យ។
🙏សូមវិញ្ញាណក្ខន្ធលោកយាយបានដល់សុគិតិភព!
😢ដោយក្តីសង្រួម​ និងសោកស្តាយបំផុត!»៕