អាហារបួស គឺជាប្រភេទចំណីអាហារដែលគ្មានសាច់ និងពោរពេញដោយបន្លែដែលមានវីតាមីនគ្រប់គ្រាន់ល្អចំពោះសុខភាព។ ខាងក្រោមនេះជាអត្ថប្រយោជន៍នៃអាហារបួសចំពោះសុខភាព ដែលអ្នកទទួលទានមិនគួរមើលរំលង៖

– ជួយគ្រប់គ្រងតុល្យភាពនៃជីវជាតិរបស់រាងកាយ ។
– បង្កើនវីតាមីនក្នុងរាងកាយ ។
– ដោយសារតែអាហារបួសពោរពេញដោយបន្លែ ដូច្នេះ គឺល្អចំពោះសុខភាពស្បែក ភ្នែក ។
– ដុតបំផ្លាញកាឡូរីក្នុងរាងកាយ ដូច្នេះអាហារបួសជួយសម្រក់ទម្ងន់ និងទប់ស្កាត់ការឡើងទម្ងន់ ។
– ងាយស្រួលក្នុងការរំលាយអាហារ ល្អចំពោះប្រព័ន្ធរំលាយអាហារ ។
– ដោយសារតែអាហារបួស ជាប្រភេទអាហារផ្សំពីបន្លែ ដូច្នេះ ទើបមិនផ្ដល់គ្រោះថ្នាក់ដល់សុខភាពក្នុងការប្រឈម ។
– អាហារបួសនិងធ្វើឱ្យលោកអ្នកកាត់បន្ថយអាហារឃ្លានអាហារកែច្នៃដោយខ្លួនឯង ។
– ល្អចំពោះសុខភាពអ្នកលេងកីឡា និងអត្តពលកម្ម ។
– អាហារបួស មានជាតិខ្លាញ់ និងកូឡេស្តេរ៉ូលទាប ល្អសម្រាប់អ្នកទទួលទានក្នុងបញ្ចៀសសុខភាពពីកាប្រឈមជម្ងឺមួយចំនួនដូចជា ជម្ងឺបេះដូង សរសៃឈាមបេះដូង លើសឈាម ទឹកនោមផ្អែម មហារីក ជម្ងឺទល់លាមក គ្រួសក្នុងថង់ប្រមាត់ជាដើម។
– សារជាតិបន្លែដ៏សម្បូរបែបក្នុងអាហារបួស ជំនួយដល់សុខភាពផ្លូវចិត្តជាខ្លាំង ៕