មេរោគជាច្រើន បានចម្លងចូលទៅក្នុងខ្លួនមនុស្ស ហើយបានបង្កឲ្យពួកគេឈឺ ជាពិសេសនៅរដូវរងារ និងភ្លៀង។ ហេតុអ្វីបានជាមនុស្សងាយនឹងមានជំងឺផ្តាសាយក្នុងរដូវរងារឬភ្លៀង? ខាងក្រោមនេះ គឺជាកត្តាមួយចំនួនដែលបង្កឲ្យអ្នក ងាយទទួលរងជាមួយនឹងជំងឺផ្តាសាយរួមមាន៖

១. វីរុស អាចរស់នៅក្នុងខ្យល់បានរយៈពេលយូរ។
២. ខណៈពេល ដែលវីរុសរស់នៅក្នុងខ្យល់ អាចជាឱកាស ឬមានភាពងាយស្រួលចម្លងរោគតាមរយៈ ផ្នែកច្រមុះ ឬភ្នែក។
៣. នៅអ្នកចេញទៅខាងក្រៅ អ្នកប្រាកដជានិយាយ ឬរាក់ទាក់ជាមួយអ្នកដ៏ទៃ ដែលជាហេតុធ្វើឲ្យមេរោគងាយចម្លង (ជាពិសេសមនុស្សមានជំងឺផ្តាសាយ)។

តើអ្នកអាចឈឺរយៈពេលប៉ុណ្ណា?
១. អ្នក អាចមានជំងឺគ្រុនផ្តាសាយរយៈ 7 ថ្ងៃ បន្ទាប់ពីមានរោគសញ្ញាផ្តាសាយ។ វីរុសទាំងនេះ អាចរស់នៅក្នុងទឹករំអិល (ទឹកមាត់) បានរហូតដល់ 24 ម៉ោង។ ដូច្នោះមានន័យថាអ្នកអាចចម្លងវាទៅអ្នកផ្សេងមួយថ្ងៃមុនពេលរោគសញ្ញាចាប់ផ្តើម។
២. កុមារតូចៗនៅតែអាចចម្លងជំងឺផ្តាសាយបានសូម្បីតែចូលសប្តាហ៍ទី ២ នៃជម្ងឺ៕