ការស្រាវជ្រាវបានឱ្យដឹងថា នៅក្នុងរដូវភ្លៀងអាហារងាយនឹងឆ្លងមេរោគណាស់ ដែលបង្កជាជំងឺរាករូស ជំងឺផ្សេងៗ និងធ្វើឱ្យយើងមានអារម្មណ៍មិនស្រួលខ្លួន។ ដូច្នេះ ការប្រុងប្រយ័ត្នខ្ពស់ក្នុងការទទួលទានអាហារ គឺជារឿងចាំបាច់បំផុត។ តាមរយៈអត្ថបទខាងក្រោមនេះ អ្នកនឹងដឹងថា អាហារប្រភេទណាសមស្របគួរទទួលទាន និងអាហារប្រភេទណាមិនគួរទទួលក្នុងរដូវភ្លៀងនេះ ៖

• អាហារសមស្រប
១. ស៊ុបក្តៅៗ៖ ប្រភេទអាហារដ៏អស្ចារ្យមួយនៅរដូវភ្លៀង ដើម្បីបង្កើនប្រព័ន្ធការពាររាងកាយ ប្រឆាំងនឹងជំងឺមួយចំនួនដូចជាផ្តាសាយ និងក្អក តែអ្នកត្រូវចៀសវាងស៊ុបធ្វើស្រាប់ក្នុងកំប៉ុង ព្រោះថាវាមានផ្ទុកជាតិថែរក្សាឱ្យបានយូរនិងមានអំបិលខ្ពស់ផងដែរ។
២.ខ្ទឹមស៖ ប្រភេទអាហារដែលមានដាក់ខ្ទឹមសពិតជាល្អ ដោយសារខ្ទឹមសមានផ្ទុកនូវអង់ទីអ៊ុកស៊ីដង់ ជួយបង្កើនប្រព័ន្ធការពាររាងកាយនិងគ្រប់គ្រងដំណើរការមេតាប៉ូលីស។
៣. អាល់ម៉ុង៖ ប្រភេទអាហារសម្រន់ដ៏អស្ចារ្យមិនថាក្នុងរដូវណាឡើយ ប៉ុន្តែចំពោះរដូវវស្សា ការញ៉ាំគ្រាប់អាល់ម៉ុងអាចបង្កើនការការពារបន្ថែមប្រឆាំងនឹងជំងឺផ្សេងៗគ្រប់គ្រងឬរក្សារមេតាប៉ូលីស។
៤. ផ្លែទទឹម៖ ប្រភេទផ្លែឈើល្អបំផុតមួយសម្រាប់ការទទួលទាននៅរដូវភ្លៀង ដោយសារវាជា ប្រភពនៃវីតាមីនCជួយបង្កើនប្រព័ន្ធការពាររាងកាយប្រឆាំងមេរោគនិងជំងឺមួយចំនួន។
៥. ទឹក៖ សូមកុំភ្លេចបំពេញជាតិទឹកឱ្យបានគ្រប់គ្រាន់ ហើយត្រូវប្រាកដថាទទួលទានទឹកស្អាត និងទឹកឆ្អិនដែលបានដាំពុះ ដោយហេតុថានៅពេលជាតិទឹកក្នុងរាងកាយគ្រប់គ្រាន់ធ្វើឱ្យរាងកាយខ្លាំងនិងអាចការពារពីការងាយបង្ករោគ។ ។

• អាហារគួរចៀសវាង
១.ស្វាយ៖ ផ្លែឈើនៅរដូវក្តៅមួយប្រភេទនេះ មិនត្រូវបានណែនាំឱ្យទទួលទាននៅពេលចាប់ផ្តើមមានភ្លៀងធ្លាក់ឡើយដោយសារវាមានលទ្ធភាពអាចបង្កឱ្យងាយកើតមុន។
២. ទឹកកកឈូស និងការ៉ែម៖ អ្នកប្រហែលចូលចិត្តអាហារប្រភេទនេះណាស់ តែវាជាអាហារដែលអ្នកគួរតែចៀសវាងសម្រាប់អំឡុងពេលភ្លៀង ដោយសារវាអាចប្រមូលផ្តុំនូវមេរោគឆ្លងតាមទឹក។
៣. ភេសជ្ជគ្រប់ប្រភេទ៖ អ្នកជំនាញបានលើកឡើងថាភេសជ្ជៈភាគច្រើនបន្ថយសារធាតុរ៉ែក្នុងរាងកាយ និងសកម្មភាពអង់ស៊ីម ជាលទ្ធផលធ្វើឱ្យប្រព័ន្ធរំលាយអាហារថយចុះ និងកើននូវហានិភ័យនៃបញ្ហាប្រព័ន្ធរំលាយអាហារ។
៤. អាហារសមុទ្រ-បង្គា៖ អ្នកគួរទទួលទានបង្គា ឬអាហារសមុទ្រផ្សេងទៀតក្នុងកម្រិតកំណត់ ឬមិនត្រូវទទួលទានច្រើនពេកឡើយ ព្រោះវាអាចថយចុះគុណភាពក្នុងរយៈពេលនេះ។
៥. អាហារប្រៃ៖ កាត់បន្ថយអាហារប្រៃតាមដែលអាចធ្វើបានមិនថាក្នុងរដូវភ្លៀង ឬរដូវក្តៅទេ ព្រោះថាកាលណាមជាតិប្រៃច្រើនអាចធ្វើឱ្យមានការរក្សាជាតិទឹកទុកនិងធ្វើឱ្យអ្នកមានអារម្មណ៍ទន់ខ្សោយ។

សូមទទួលទានអាហារដោយការប្រុងប្រយ័ត្នក្នុងរដូវភ្លៀង ដើម្បីខ្លួនអ្នក និងគ្រួសារជាទីស្រឡាញ់របស់អ្នក។