A. ប្រសិនអ្នកជ្រេីសរេីសខ្សែចងសក់ប្រភេទនេះ បង្ហាញថា អ្វីដែលអ្នកខ្លាចបំផុយគឺការរស់នៅតែឯង។ អ្នកគឺជាមនុស្សម្នាក់ ដែលខ្វះខាតក្នុងការគ្រប់គ្រងស្មារតី អ្នកជាមនុស្សចូលចិត្តភាពរស់រវេីក ចូលចិត្តភាពអ៊ួអរ ហេីយអ្នកចង់មានអ្នកណាម្នាក់ទៅជាមួយអ្នកគ្រប់ទីកន្លែង អ្នកមិនចង់ស្ថិតក្នុងអារម្មណ៍ឯកា ដូច្នោះ ហេីយអ្នកតែងតែប្រាថ្នាស្នេហាដ៏យូរអង្វែង។

B. ប្រសិនអ្នកជ្រេីសរេីសខ្សែចងសក់ប្រភេទនេះ បង្ហាញថាអ្វីដែលអ្នកខ្លាចជាងគេបំផុតគឺការបរាជ័យ! អ្នកគឺជាមនុស្សចូលចិត្តការប្រកួតប្រជែង។ អ្នកមិនចូលចិត្តការបរាជ័យ និងការប្រៀបធៀបឡេីយ ដូច្នោះហេីយបានជាអ្នកតែងតែខិតខំធ្វេីការងារ ប៉ុន្តែពេលខ្លះ អ្វីៗគ្រប់យ៉ាងវាមិនដូចអ្វីដែលអ្នកចង់បាននោះទេ។ រាល់ពេលដែលអ្នកធ្វេីអ្វីមិនបានសំរេច អ្នកមានអារម្មណ៍ពិបាកចិត្ត និងទទួលការខកចិត្តរយះពេលវែង។ នៅក្នុងជីវិតមនុស្ស គ្មាននរណាម្នាក់អាចគេចផុតពីការ បរាជ័យ ដូច្នោះហេីយ អ្នកត្រូវតែរៀនគ្រប់គ្រងចិត្តរបស់អ្នកអោយល្អប្រសេីរ។

C. ប្រសិនអ្នកជ្រេីសរេីសប្រភេទនេះ អ្វីដែលអ្នកភ័យខ្លាចបំផុតគឺការបាត់បង់សមាជិកគ្រួសារអ្នក។ អ្នកគឺជាមនុស្សដែលស្រឡាញ់ និងខ្វល់ខ្វាយពីគ្រួសារ។នៅពេលអ្នកបាត់បង់សមាជិកគ្រួសារណាម្នាក់ អ្នកនឹងឈឺចាប់ ដោយប្រេីរយះពេលយូរ ប៉ុន្តែអ្នកគិតថាមិនមាននរណាម្នាក់អាចមិនចេះចាស់ មិនមានជំងឺ មិនចេះស្លាប់នោះទេ។ គ្រួសាររបស់អ្នកក៏ដូចគ្នាមិនអាចរស់នៅកំដរអ្នកបានមួយជីវិតទេ ត្រូវតែរឹងមាំណា៕

ដោយ៖ AN