រាជធានីភ្នំពេញ ៖ ប្រិយមិត្តប្រាកដជាបានស្គាល់ខ្លះៗរួចមកហើយពីតារាពហុជំនាញ នាយព្រែក ដែលបច្ចុប្បន្ននេះលោកកំពុងតែកសាងកេរ្តិ៍ឈ្មោះជាមួយយាយយ៉យ ដែលជាម្តាយ ខណៈថ្មីៗនេះលោកបានទម្លាយវីដេអូចម្រៀងមួយដែលធ្វើឲ្យហ្វេនៗមានការភ្ញាក់ផ្អើលជាខ្លាំងជាមួយនឹងវត្តមានតារាផ្សេងៗទៀត កាលពីជិត ១៨ឆ្នាំមុន។

នៅក្នុងវីដេអូចម្រៀងនោះដែរគេឃើញមានវត្តមាន នាយព្រែក កញ្ញា សុភ័ក្រ កុសុម៉ា, អ្នកនាង ឡោម លក្ខិណា និងអ្នកនាង លី ច័ន្ទសីហា ស្ថិតនៅក្នុងវ័យកុមារភាពដែលមានសមត្ថាពច្រៀង សម្តែងមិនណយនោះឡើយ។ នាយព្រែកបានបញ្ជាក់ថា «សុំផុសទុកជាអនុស្សវរីយ៌ហើយណា អរគុណដល់ផេក រស្មីនាគមាស ដែលបានយកវីដេអូដែលខ្ញុំមិនដែលបានឃើញជិត18ឆ្នាំហើយ មកបង្ហាញ …! រូបពិតសំលេងពិតណាបងប្អូន កុំខ្លាចអី 🤣 #កុសុម:#លីច័ន្ចសីហា #ទ្បោមលក្ខិណា ❤️»៕

សូមប្រិយមិត្តទស្សនាវីដេអូដូចខាងក្រោម៖​