មានរឿងសំខាន់មួយចំនួនដែលយើងត្រូវដឹងអំពីទម្រង់នៃការធ្វើតេស្ដរហ័សកូវីដ-១៩ នៅផ្ទះដោយខ្លួនឯង។ នេះបើយោងតាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិត ច័ន្ទ រស្មី។ ហានិភ័យតេស្ដកូវីដ-១៩ នៅផ្ទះយើងគួរដឹង៖

ទទួលបានព័ត៌មានថ្មីៗទាន់ហេតុការណ៍រាល់ថ្ងៃ សូមចូលទៅកាន់ Channel Telegram KBN News

១. ភាពវិជ្ជមាន និងអវិជ្ជមាន៖ ដូចគ្នានឹងការធ្វើតេស្ដដទៃទៀតដែរ វាអាចទទួលបានលទ្ធផលអវិជ្ជមាន ទោះបីយើងផ្ទុកវីរុស (False Negative) ឬលទ្ធផលវិជ្ជមានពេលយើងមិនមានវីរុស (False Positive)។

២. ការធ្វើតេស្ដឲ្យបានត្រឹមត្រូវ៖ បើគ្មានការណែនាំពីវេជ្ជបណ្ឌិតទេ ការយកសំណាកអាចមិនបានត្រឹមត្រូវដោយហេតុថាការយកផ្ទាល់ខ្លួនឯងនៅច្រមុះ ឬបំពង់ក មិនត្រូវតាមតំបន់ ឬក៏មិនដល់តំបន់ដែលវីរុសស្ថិតនៅ។ មែនទែនទៅ យើងត្រូវត្បារយកសំណាកតាមរន្ធច្រមុះឲ្យជ្រៅជិតដល់គុម្ពត្រចៀក មិនមែនត្បារយកត្រឹមរន្ធច្រមុះខាងក្រៅរាក់ៗនោះទេ។

៣. លទ្ធផលមិនប្រាកដប្រជា៖ ប្រសិនបើយើងភ្លេចជំហាន និងនីតិវិធីណែនាំត្រៀមមុនពេលការធ្វើតេស្ដ ឬការយកសំណាករបស់យើងមិនត្រឹមត្រូវ ខណៈពេលដែលយើងមានវីរុស ហើយការធ្វើតេស្ដនេះបែរជាទទួលលទ្ធផលអវិជ្ជមានទៅវិញ។

៤. ការធ្វើរបាយការណ៍ត្រឹមត្រូវ៖ ការធ្វើតេស្ដខ្លះទាមទារឲ្យយើងមានទូរស័ព្ទ ឬកុំព្យូទ័រយួរដៃ ដើម្បីរាយការណ៍ពីលទ្ធផលតេស្ដរបស់យើងទៅកាន់អាជ្ញាធរ ឬបុគ្គលិកសុខាភិបាល ដោយសារវាអាស្រ័យលើអ្នកប្រើប្រាស់តេស្ដ ធ្វើដូចនេះ វាអាចនាំឲ្យមានករណីខ្លះមិនត្រូវបានរាយការណ៍៕