ក្រុមអង្គរថាយហ្គឺរ ត្រូវទទួលស្វាគមន៍ ក្រុមណាហ្គាវើលដ៍ សម្រាប់ការប្រកួតបាល់ទាត់ក្របខណ្ឌ Metfone Cambodian League 2021 នៅរសៀលថ្ងៃអង្គារ ទី២០ ខែកក្កដា នេះនាកីឡដ្ឋាន S.R.U វេលាម៉ោង ៣:៣០នាទី។

មុនការប្រកួតរសៀលនេះមកដល់ អតីតកីឡាករពីររូប ពេជ្រ សុវណ្ណខេមរិន្ទ្រ និងតាំង សុភ័ក្ត្រ បានរំលឹករឿងរ៉ាវរីករាយជាច្រើនដែលអ្នកទាំងពីរធ្លាប់បានធ្វើនៅអង្គរថាយហ្គឹរ។ សុភ័ក្ត្រ បានចំណាយពេលនៅថាយហ្គឹរតាំងពីឆ្នាំ២០១៤ដែលកាលណោះត្រូវបានគេស្គាល់ថាជាក្លិបត្រាយអាស៊ីភ្នំពេញ។ គេមិនសូវបាត់មុខឡើយក្នុងក្រុមដែលមានម្ចាស់ជាជនជាតិជប៉ុនមួយនេះ និងមានឱកាសជាប់ជម្រើសជាតិកម្ពុជាទៀតផងកាលឆ្នាំ២០១៧។

ចំណែក ពេជ្រ សុវណ្ណខេមរិន្ទ្រ ដែលលេងនៅអង្គរថាយហ្គឺរពីចន្លោះឆ្នាំ២០១៧ដល់ដាច់រដូវកាល២០២០ ក៏មានការចងចាំល្អៗច្រើនក្រុមនេះ។ រឿងដែលអ្នកទាំងពីរចាំមិនភ្លេចនោះគឹការវាយបកយកឈ្នះភ្នំពេញក្រោន នៅជើងទី២ ក្នុងពានសម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០១៨៕

ប្រភព: CNCC