ប្រតិភូ និងអត្តពិកអូឡាំពិកកម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២០ ខែ​កក្កដានេះ បាន​ធ្វើ​ដំ​ណើរ​ទៅ​ទី​ក្រុង​តូក្យូ ប្រ​ទេស​ជប៉ុន​ហើយ ដើម្បី​ចូល​រួម​ការ​ប្រ​កួត​កី​ឡា​អូឡាំពិក ឆ្នាំ​២០២០ (Tokyo Olympic Game 2020) ចាប់​ពី​ថ្ងៃទី​២៣ ខែ​កក្កដា ដល់​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០២១ ក្រោម​ការ​ដឹក​នាំ​របស់​ឯក​ឧត្តម វ៉ាត់ ចំរើន អគ្គ​លេ​ខា​ធិ​ការ​គណៈ​កម្មា​ធិ​ការ​ជាតិ​អូ​ឡាំពិ​ក​កម្ពុជា​(NOCC) និង​ជា​នាយ​បេ​ស​ក​កម្ម ។May be an image of 2 people and people standing

ឯកឧត្តម វ៉ាត់ ចំរើន បានថ្លែងប្រាប់អ្នកសារព័ត៌មាន​មុន​ចាកចេញ​ពី​មាតុ​ភូមិ​ថា បេសក​កម្ម​នេះ គឺជា​មោទ​ន​ភាព​របស់​ប្រតិភូ និង​កីឡាករ​-​កី​ឡា​ការិនី ដែល​ត្រូវ​បាន​ជ្រើស​រើស​ចូល​រួម​ព្រឹត្តិ​ការណ៍​ពិ​ភព​លោក ៤​ឆ្នាំ​ម្ដង​នេះ ពិ​សេស​ឯក​ឧត្តម​បាន​ថ្លែង​អំ​ណរ​គុណ​ជា​ថ្មី ចំ​ពោះ​ឯក​ឧត្តម​បណ្ឌិត ថោង ខុន ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ជាតិ​អូឡាំ​ពិក​កម្ពុជា ក៏​ដូច​ជា​ឯក​ឧត្តម អ៊ុក សិទ្ធិជាតិ ដែល​បាន​រៀប​ចំ​កម្ម​វិធី​ជួប​សំ​ណេះ​សំ​ណាល ជូន​ដំ​ណើរ និង​លើក​ទឹក​ចិត្ត​ដល់​ប្រ​តិភូ និង​អត្ត​ពលិ​ក​កម្ពុជា កាល​ពី​ម្សិល​មិញ ។May be an image of 8 people and people standing

គួរដឹងថា បេសកកម្មចូលរួមប្រកួតកីឡាអូឡាំពិក ទីក្រុងតូក្យូ ឆ្នាំ២០២០ របស់ប្រតិភូ និងអត្តពលិកអូឡាំពិកកម្ពុជា គឺមានសមាជិក ៨នាក់ រួមមានឯកឧត្តម វ៉ាត់ ចំរើន ជានាយបេសកកម្ម, លោក ញ៉ាន សុខវិសាល នាយរងបេសកកម្ម, លោកស្រីវេជ្ជបណ្ឌិត ហួត ចាន់ធានី រួមជាមួយគ្រូបង្វឹក ២រូប និងកីឡាករ-កីឡាការិនី ៣រូប រួមមានកីឡាហែលទឹក ២រូប គឺកីឡាករ ហែម ប៊ុច និងកីឡាការិនី ឃឿន ប៊ុនពេជ្រមរកត ដែលត្រូវប្រកួតវិញ្ញាសាហែល ៥០ម៉ែត្រសេរីដូចគ្នា និងកីឡាករអត្តពលកម្មម្នាក់ គឺកីឡាករ ប៉ែន សុគង់ ត្រូវប្រកួតលើវិញ្ញាសារត់ល្បឿនចម្ងាយ ១០០ម៉ែត្រ ៕May be an image of 3 people, people standing and road

ប្រភព: CAMBODIA SEA GAMES 2023