ជាការពិតណាស់ នាពេលបច្ចុប្បន្ននេះ មនុស្សម្នាក់ៗ តែងរវល់រកពេលទំនេរគ្មាន ហើយអ្នកខ្លះអាចនឹងមិនមានពេលថែរក្សាសុខភាព ឬសូម្បីតែការទទួលទានទឹកឲ្យបាន ៨ កែវក្នុងមួយថ្ងៃជាដើម។ ប្រសិនបើអ្នកដឹងពីផលលំបាកនានា ដោយសារញ៉ាំទឹកតិច អ្នកប្រហែលលែងហ៊ានព្រងើយកន្តើយចំពោះសុខភាពខ្លួនឯងតទៅទៀត។ ខាងក្រោមនេះជាផលវិបាកមួយចំនួន នៃការទទួលទានទឹកបានតិចក្នុងមួយថ្ងៃរួមមាន៖

១. តម្រងនោមនឹងធ្វើការកាន់តែខ្លាំង ទឹកនោមប្រែពណ៌ស្រអាប់ហើយអាចមានក្លិនមិនធម្មតា ដោយសារតែមិនមានទឹកគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការរាងកាយ។
២. មានហានិភ័យនៃការឆ្លងរោគតម្រងនោមងាយជាងមនុស្សធម្មតា។
៣. អាចបង្កឲ្យមានគ្រួសនៅក្នុងថង់ទឹកប្រមាត់ ក្នុងកម្រិតខ្ពស់ ជាងអ្នកញ៉ាំទឹកគ្រប់គ្រាន់។

យ៉ាងណាមិញ ចំពោះអ្នកមានជំងឺរ៉ាំរ៉ៃដូចជា ជំងឺទឹកនោមផ្អែម ជំងឺតម្រងនោម គួរតែពិភាក្សាជាមួយវេជ្ជបណ្ឌិតថាគួរទទួលទានទឹកក្នុងកម្រិតណាក្នុងមួយថ្ងៃ។ ដោយសារតែជំងឺមួយចំនួនដូចជា ជំងឺតម្រងនោម ត្រូវកំណត់បរិមាណទឹកក្នុងការទទួលទានក្នុងមួយថ្ងៃៗ ដូច្នេះគួរតែពិភាក្សាជាមួយវេជ្ជបណ្ឌិតជំនាញឲ្យបានត្រឹមត្រូវ៕