សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញឲ្យឃើញនូវស្មារតីយកចិត្តទុកដាក់ជានិច្ច ចំពោះកីឡាជាតិ ពិសេសកីឡាប្រដាល់គុនខ្មែរ ដែលជាកីឡាអត្តសញ្ញាណជាតិ ។ ក្នុងស្មារតីនេះ សង្ឃឹមថា សហព័ន្ធកីឡាជាតិទាំងអស់ ពិសេសមន្ដ្រីបច្ចេកទេស អាជ្ញាកណ្ដាល-ចៅក្រម នឹងពង្រឹងឲ្យបានដាច់ខាតនូវការអនុវត្តបទប្បញ្ញត្ដិ បទបញ្ជាការប្រកួត គោរពគោលការណ៍ Fair-Play និងគោរពក្រមសីលធម៌កីឡា ដើម្បីជំរុញការអភិវឌ្ឍន៍វិស័យកីឡាជាតិឲ្យកាន់តែរីកចម្រើន ប្រកបដោយគុណផល ត្រៀមឆ្ពោះទៅរកឧត្តមភាពជាតិ ក្នុងការធ្វើម្ចាស់ផ្ទះការប្រកួត SEA Games-ASEAN Para Games ឆ្នាំ២០២៣ ដែលជាកំណត់ត្រាប្រវត្តិសាស្ដ្រសម្រាប់ប្រទេសកម្ពុជា ។

May be an image of 1 person and text

គួរបញ្ជាក់ផងដែរ សូម្បីតែក្រសួងអប់រំក៏បានចេញលិខិតព្រមានឈប់ផ្តល់ជំនួយឧបត្ថមដល់សហព័ន្ធគុនខ្មែរទៀតដែរ បើនៅតែបន្តមានភាពចម្រូងចម្រាស់មិនចេះចប់នៅជុំវិញកីឡាមួយនេះ។May be an image of text

មូលហេតុនៃការផ្ទុះរឿងនេះ គឺដោយសារក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅក្នុងកម្មវិធីមួយ កីឡាករម៉ឺន​ មេឃា បានប្រើប្រាស់ក្បួនផ្តួលដៃគូប្រកួត កីឡាករឃីម បូរ៉ាខុសលក្ខខ័ណ្ឌនៅក្នុងការប្រកួត ក៏ប់ុន្តែអជ្ញាកណ្តាលនៅតែអោយកីឡាករម៉ឺន​ មេឃាជាអ្នកឈ្នះទៀត៕

ប្រភព: CAMBODIA SEA GAMES 2023