រាជធានីភ្នំពេញ ៖ តារាចម្រៀងដែលមានកេរ្តិ៍ឈ្មោះបោះសំឡេងនៅក្នុងវិថីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ លោក មាស សាលី បានសម្តែងការហួសចិត្តជាមួយនឹងសារព៏ត៌មានក្នុងស្រុកមួយដោយបានសរសេរចំណងជើងទាក់ទាញធ្វើឲ្យហ្វេនៗអ្នកគាំទ្រ ក៏ដូចជាមហាជនមានការយល់ច្រឡំថារូបលោក មាស សាលី បាត់បង់ជីវិត ខណៈលោកបានលើកឡើងយ៉ាងដូច្នេះថា «លោកអ្នកសារពត័មាន សរសេរចំណងជើងទាក់ទាញឲ្យគេជេរម៉ែណាស់»។

ចំពោះចំណងជើងដែលសារព័ត៌មានក្នុងស្រុកនោះបានសរសេរឡើងថា «បាត់មុខតែមួយភ្លែតសោះស្រាប់តែ មាស សាលី បែរជាជួបនូវរឿងដ៏អកុសលបែបនេះទៅវិញ….» ខណៈនៅលើ Feature ក៏បានដាក់រូបលោក មាស សាលី និងបានដាក់ថា RIP នៅលើរូបនោះថែមទៀតផង។

គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះ លោកយាយជាទីគោរពស្រឡាញ់របស់ លោក មាស សាលី បានទទួលមរណភាពដោយជរាពាធ ខណៈតារាចម្រៀងរូបនេះបានបង្ហោះសារនឹករលឹក និងសោកស្តាយជាខ្លាំងចំពោះការបាត់បង់ជីដូនរបស់ខ្លួនបែបនេះ៕