ភ្នំពេញ៖ តើលោកអ្នកប្រាថ្នាចង់បានរសជាតិជីវិតដែលពោរពេញទៅដោយភាពស្រស់បំព្រងនៃរុក្ខជាតិបៃតងជាមួយប្រណិតភាពនៃការស់នៅបែបទាន់សម័យ ស៊ីវិល័យពោរពេញដោយ បរិស្ថានល្អ ផាសុកភាព ភាពស្រស់ស្រាយ​ និងសុវត្ថិភាព​ ព្រមទាំងបង្កើនសុភមង្គល ​និងសុខភាពល្អក្នុងគ្រួសារដែរឬទេ? មិនបាច់ព្រួយបារម្ភទៀតទេ ក្តីស្រម៉ៃទាំងអស់នេះនឹងក្លាយជាការពិតជាមួយនឹងបុរី សុវណ្ណភូមិ

សុវណ្ណភូមិ គឺជាគ្រោងអភិវឌ្ឍន៍បុរីមួយនៅលើផ្ទៃដីទំហំ ៣០ហិចតា ដែលមានទីតាំងស្ថិតនៅក្នុងភូមិជ្រែមួយរយ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាលដែលមានខ្យល់អាកាសធម្មជាតិពីទន្លេសាប និងទន្លេ​មេគង្គតំបន់មានសក្តានុពលអភិវឌ្ឍន៏ ទាំងវិស័យរដ្ឋបាល ពាណិជ្ជកម្ម និងគម្រោងលំនៅដ្ឋានធំៗជាច្រើនក្នុងជាយរាជធានីភ្នំពេញ។

គម្រោងបុរី សុវណ្ណភូមិ មានទីតាំងនៅភាគខាងជើងនៃរាជធានីភ្នំពេញហើយស្ថិតនៅក្បែរ ពហុកីឡដ្ឋាន មរតកតេជោ​ វិមាន ឈ្នះ! ឈ្នះ! ក្លឹបវាយកូនហ្គោល ហ្គាដិន ស៊ីធី និងសួនទឹក ហ្គាដិនស៊ីធី ស្ថិតក្នុងតំបន់ដែលមានការអភិវឌ្ឍទៅលើវិស័យអចលនទ្រព្យជាច្រើនគួបផ្សំមានបូកបញ្ចូលនូវការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រវ៉ាត់ក្រុង គម្រោងបុរី គម្រោង អភិវឌ្ឍន៍ឧស្សាហកម្ម និងគម្រោងអភិវឌ្ឍដីឡូត៏ជាច្រើនទៀត។

គម្រោងបុរី សុវណ្ណភូមិ ជាគម្រោងលំនៅឋានសហគមន៍ធម្មជាតិបែបបៃតងមួយហើយបានផ្តោតសំខាន់លើប្រជាជនកម្ពុជាដែលប្រាថ្នាចង់បាននូវគេហដ្ឋានយ៉ាងប្រណិតដែលមានគុណភាពសំណង់រឹងមាំ និងរចនាម៉ូដផ្ទះយ៉ាងល្អរួមទាំងមានបរិយាកាស ​ផាសុកភាព ​និងបរិស្ថានហើយទាំងអស់នេះគឺជាការផ្សាភ្ជាប់ឆ្លើយតបនឹងតម្រូវការបច្ចុប្បន្នរបស់ប្រជាជន។

https://1.bp.blogspot.com/-vxeWRJqfuj4/YPTT865SMjI/AAAAAAAAjXw/RNG-dgHDvtMW4X8ULGJEeHz7Vxf_Uq1IwCLcBGAsYHQ/s2048/DSC00352.JPGសំណួរសួរថាតើហេតុអ្វីបានជាបុរី សុវណ្ណភូមិ គឺជាអចលនទ្រព្យដែលយើងទាំងអស់គ្នាគួរតែវិនិយោគ? និយាយឲ្យស្រួលស្តាប់ ហេតុអីបានជាយើងសម្រេចចិត្តទិញបុរីសុវណ្ណភូមិ? នោះគឺមកពីចំណុចពិសេសៗដូចខាងក្រោម៖

  • ជាបុរីដែលសាងសង់ម៉ូដផ្ទះបែបទាន់សម័យ មានជញ្ជាំងដាច់ៗពីគ្នា មានទីធ្លារខាងក្រៅផ្ទះដែលជាកន្លែងអាចអង្គុយលេង រឺរៀបចំជាសួនតាមចំណូលចិត្ត (វីឡាទោល)
  • តម្លៃល្អ​សមរម្យ (តម្លៃចាប់ពី ៣ម៉ឺនដុល្លារឡើងទៅ) ជាមួយម៉ូដផ្ទះជាច្រើនជម្រើស
  • មានដីនៅសល់ជុំវិញផ្ទះ និងចំណតរថយន្ត
  • ក្នុង​បុរី មានសួនច្បារទំហំ ៧ពាន់ម៉ែត្រការ៉េ សម្រាប់​លម្ហែកាយ
  • ជុំវិញបុរី មាន​ផ្លូវរត់ហាត់ប្រាណ ឬធាក់កង់ដាច់ដោយឡែកពីផ្លូវចរចរណ៍​សរុមប្រវែង១២៦០ម៉ែត្រ
  • គុណភាពសំណង់ និងគ្រឿងបរិក្ខាមានស្ដង់ដារ
  • លក្ខខណ្ឌបង់ប្រាក់ និងបង់រំលស់អំណោយផល។

បុរីសុវណ្ណភូមិបានឈានមុខគេនៅកម្ពុជាលើការប្រើប្រាស់ គោលគំនិតឌីហ្សាញបែបប៉ែកអ៉ឺរ៉ុប គឺ Minimalism ឬ «តិច គឺច្រើន» ដើម្បីសាងសង់នូវផ្ទះ វីឡាទោលជាច្រើនម៉ូដ ដែលមិនទាមទារផ្ទៃដីធំទូលាយខ្លាំងឡើយ តែមើលទៅស្អាត ទាក់ភ្នែក ហើយមានសល់ដីជុំវិញផ្ទះដែលអាចធ្វើសួន ឬដាំដំណាំបានថែមទៀត។ ជម្រើសដ៏ល្អបំផុតសម្រាប់អ្នកដែលមានចំណូលមធ្យម គឺអាចទិញផ្ទះមួយដ៏សមរម្យស្អាត តម្លៃធូរ ល្មមរស់នៅមួយស្រួល នៅបុរីសុណ្ណភូមិ ។ ទាំងទីតាំង ទាំងតម្លៃ ម៉ូតផ្ទះ គុណភាព ឃើញហើយធានាពេញចិត្តស្ដូក ពិសេសបំផុតគឺតម្លៃដែលអាចល្មមរត់ទៅរួចមិនរងសម្ពាធលើការបង់រំលស់ ឬទិញផ្ដាច់នោះទេ។​ព្រមទាំងមាន ធនាគារ CIMB Plc ជាដៃគូដែរផ្តល់ជូនអតិថជន បានកម្ចី ៧០% នៃតម្លៃផ្ទះសរុប ជាមួយសេវាកម្មលឿនរហ័ស ក្នុងអត្រាការប្រាក់ទាបត្រឹមតែ ៧,៥%ក្នុងមួយឆ្នាំ ហើយអាចធ្វើការបង់រហូតដល់រយះពេល ២៥ឆ្នាំថែមទៀតផង។

https://1.bp.blogspot.com/-19t_AL2jvn0/YPTT9w3eU7I/AAAAAAAAjX8/zyVSv24fBIUStl9fOjbCSx-jjjBrB-ROACLcBGAsYHQ/s2048/DSC00368.JPGម្ចាស់គម្រោង​បុរីសុវណ្ណភូមិ បានឲ្យដឹងថា «ក្រោយ​មានការផ្ទុះឡើងនៃ​មេរោគកូវីដ ១៩ ខ្ញុំមើលឃើញកាន់តែច្បាស់នូវតម្រូវការ​បងប្អូនខ្មែរយើង​ដែលចង់​មាន​ផ្ទះរស់នៅប្រកបដោយផាសុកភាព ដែល​មិនត្រឹមតែជា​ជម្រកប៉ុណ្ណោះទេ តែជា​ផ្ទះដែល​​ផ្តល់សុភមង្គលដល់ក្រុមគ្រួសារ ជួយ​ឲ្យសុខភាពអ្នករស់នៅរឹងមាំ ទាំង​​ផ្លូវចិត្ត និងផ្លូវកាយ»។​

លោកថា «ចក្ខុវិស័យរបស់ ​​បុរីសុវណ្ណភូមិ គឺមិនមែនគ្រាន់តែសង់ផ្ទះសម្រាប់​​លក់ប៉ុណ្ណោះទេ តែ​យើង​ចង់​បង្កើតឲ្យមាន​នូវ​សហគមន៍មួយ ដែលរស់នៅ​ហ៊ុមព័ន្ធ​ដោយ​ធម្មជាតិ មានខ្យល់បរិសុទ្ធ តាមផ្ទះមានសួនផ្កា និង​សួនបន្លែបៃតងខ្ចី ផ្ទៃដីប្រមាណ ៧ពាន់ម៉ែត្រការ៉េ នឹង​ត្រូវ​អភិវឌ្ឍ​ឲ្យទៅជាសួនច្បារ​ សម្រាប់​ដើរហាត់ប្រាណ ស្រូបខ្យល់អាកាសបរិសុទ្ធ មានផ្លូវ​សម្រាប់​ដើរ ឬធាក់កង់ និង​សម្រាកលំហែកាយ​ដ៏ពេញលេញមួយ ដែល​ខ្ញុំជឿជាក់ថា​នេះជាអ្វីដែលបងប្អូនយើងតែងស្រមៃចង់បាន​» ។

សូមទស្សនាការលើកឡើងរបស់ម្ចាស់គម្រោងពីវិដេអូខាងក្រោម

  • https://www.youtube.com/watch?v=9yNo-H8nHio&t=21s

ការផ្លាស់ប្តូរថ្មីនៃរបត់រស់នៅ​ គ្រួសារកាន់តែមានសុភមង្គល សូមជ្រើសរើសគម្រោងបុរី សុវណ្ណភូមិនៅថ្ងៃនេះ ដើម្បីអនាគតនៃសុភមង្គល និងភាពមនោរម្យនៃការរស់នៅរបស់អស់លោកអ្នក។

ចង់ដឹងច្បាស់ពីគុណភាពសំណង់ លោកអ្នកអាចមើលទៅមើលដល់ទីតាំងបុរី និងផ្ទះគំរូដោយផ្ទាល់៖ Google Map៖ https://goo.gl/maps/WBQMrg6vkBZfnBhr5

សម្រាប់​ព័ត៌មានលម្អិត ៖

  • ទីតាំងបុរីសុវណ្ណភូមិ ៖ ក្នុងឃុំសំបួរមាស នៅជាប់ផ្លូវរដ្ឋទំហំ ៤០ម៉ែត្រលេខ ២៦១ ស្របទៅនឹងខ្សែផ្លូវអាស៊ានលេខ 6A ងាយត្រឹមតែ១៥នាទីពី រង្វង់មូលជ្រោយចង្វា ៨នាទីពីវិមានឈ្នះៗ /  ចម្ងាយ18kmពីរង្វង់មូលជ្រោយចង្វារ និង5នាទីពីស្ពានលេខ9
  • លេខទូរស័ព្ទ ៖ 010 736 663 / 012 736 663 / 068 736 66
  • ហ្វេសប៊ុកផេក ៖ BoreySovannaphumi