រាជធានីភ្នំពេញ៖ ហេតុអ្វីបានខ្ញុំហ៊ាននិយាយដូចនេះ? លោកអ្នកដែលមាន អេស៊ីលីដាម៉ូបាល អាចសង្កេតបានដោយខ្លួនឯងបានថា៖ នៅក្នុងក្នុងស្ថានភាពដែលជម្ងឺកូវីដ-19 ឆ្លងច្រើនអញ្ចឹង គ្រប់ៗគ្នាប្រាកដណាស់ថានិងមានការបារម្ភកាន់តែខ្លាំងពីការឆ្លងមេរោគកូវីដ១៩ ពីអ្នកដទៃដោយមិនដឹងខ្លួន នៅក្នុងសកម្មភាព និងការទំនាក់ទំនងប្រចាំថ្ងៃរបស់យើង។

ជាមួយនិងតំរូវការជាច្រើនក្នុងជីវិតប្រចាំថ្ងៃ បើយើងមានអេស៊ីលដាម៉ូបាលនៅក្នុងដៃសម្រាប់ប្រើប្រាស់ គឺវាពិតងាយស្រួលណាស់សម្រាប់ជួយបំពេញតម្រូវការផ្សេងៗប្រចាំថ្ងៃរបស់យើងតាមប្រពន្ធ័ ឌីជីថលដូចជា៖ ការផ្ទេរប្រាក់ ទទួលប្រាក់ បង់ថ្លៃទឹកភ្លើង ទិញទំនិញតាមប្រពន្ធ័អនឡាញ បញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទដៃ ការស្នើសុំខ្ចីឥណទាន ជាដើម…។ល។

មានអេស៊ីលីដាម៉ូបាល យើងមិនចាំបាច់ត្រូវធ្វើដំណើរចាកចេញពីលំនៅដ្ឋានដើម្បីបំពេញការងារដូចរៀបរាប់ខាងលើឡើយ ដោយទុកភារៈកិច្ចទាំងអស់ណឹងអោយអេស៊ីលីដាម៉ូបាលជំនួសវិញ ហើយយើងនិងមិនបារម្ភពីការឆ្លងជម្ងឺដង្កាត់ផ្សេងៗ និងចំណេញពេលវេលាសម្រាប់ប្រកបមុខងារផ្សេងៗទៀត។

ដូច្នេះដើម្បីការពារក្រុមគ្រួសារយើង សង្គមជាតិយើងពីផលប៉ះពាល់ឬឆ្លងជម្ងឺកូវីដ១៩ គឺមានតែយើងទាំងអស់គ្នា ចូលរួម៣ការពារ និង៣កុំ និងក៏ដូចជាការប្តូរទំលាប់ចាស់បុរាណពីការ ទូទាត់ឬទទួលប្រាក់ដោយផ្ទាល់ពីការធ្វើអាជីវកម្មប្រចាំថ្ងៃ មកជាការទូទាត់ថ្លៃទំនិញឬសេវាកម្មនានា ដោយប្រើតាមប្រព័ន្ធឌីជីថល(អេស៊ីលីដាម៉ូបាល) ជំនួសវិញ។

អតិថិជនរបស់ធនាគារ អេស៊ីលីដា អាចបើកគណនី ទាំងប្រាក់រៀល ទាំងប្រាក់ដុល្លារ ដោយគ្រាន់តែដោនឡូតអេស៊ីលីដាម៉ូបាលនៅលើទូរសព្ទ័ដៃរបស់លោកអ្នកគឺជាការស្រេច ។ លោកអ្នកអាចស្វែងរកនិងទាញយក(Download) អេស៊ីលីដាម៉ូបាល តាមរយៈ App Store, Play Store និង App Gallery។

ប្រសិនបើលោកអ្នកមានចម្ងល់ ឬសំណូមពរផ្សេងៗ (បម្រើ២៤ម៉ោង) សូមទូរសព្ទទៅកាន់លេខ ៖ ០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣ ឬផ្ញើសារអ៊ីមែល ទៅកាន់ ៖ emailinquiry@acledabank.com.kh
#ACLEDABank #ACLEDAmobile #ACLEDAApp #QRPayment