រាជធានីភ្នំពេញ ៖ ប្រិយមិត្តប្រាកដជាបានជ្រាបខ្លះៗរួចមកហើយពីតារាចម្រៀងអ្នកនាង ខាត់ សុឃីម ដែលថ្មីៗកន្លងមកនេះតារាស្រីរូបនេះហាក់មានភាពជោគជ័យជាខ្លាំងទៅលើមុខជំនួញរបស់ខ្លួន ជាពិសេសគឺអ្នកនាងក៏ទើបតែបានធ្វើកម្មវិធីសូត្រមន្តឡើងអាជីវកម្មថ្មីរបស់ខ្លួនផងដែរ។
ក៏ប៉ុន្តែស្ថិតនៅក្នុងកាលទេសៈនៃការរីករាលដាលនៃជំងឺកូវីដ១៩ អ្នកនាង ខាត់ សុឃីម ក៏ហាក់នៅតែបន្តអាជីវកម្មរបស់ខ្លួន ហើយថែមទាំងទទួលបានផ្លែផ្កាជាបន្តបន្ទាប់ផងដែរ ខណៈអ្នកនាងក៏បានបង្ហាញពីការខិតខំប្រឹងប្រែងរបស់ខ្លួនជាខ្លាំងផងដែរ។ តារាស្រីរូបនេះបានលើកឡើងថា «ឡាយលក់ផលិតផលរាល់ថ្ងៃ! ក្នុងសម័យកូវីដ ត្រូវរក្សា ស្មារតីអោយល្អ ទប់ទល់នឹងពេលវេលានេះអោយបាន មិនមែនមិនគិតទេ ប៉ុន្តែក្នុងនាមជាអ្នកដឹកនាំ និងជាក្បាលម៉ាស៊ីន ខ្ញុំមិនអាចបណ្ដោយអោយក្រុមការងារ និងកូនក្រុមរបស់ខ្ញុំដាច់ពោះឡើយ។ ប៉ុន្តែក្នុងដំណើរទាំងនោះខ្ញុំបានស្ដាប់និងប្រត្តិបត្តិនូវ ៣ កុំ ៣ ការពារដែលរាជរដ្ឋាភិបាលយើងបានចែងឡើងជានិច្ច។ អគុណបងប្អនដែល គាំទ្រមុខជំនួញ យើងខ្ញុំ»។
យ៉ាងណាមិញនេះក៏ជាគំរូមួយដ៏ល្អដែលបង្ហាញឲ្យឃើញពីស្មារតីនៃការទទួលខុសត្រូវរបស់មេកើយចំពោះកូនចៅ ជាពិសេសការដែលអ្នកនាង ខាត់ សុឃីម លើកឡើងនេះក៏ជាប្រការមួយដែលធ្វើឲ្យបណ្តាអ្នកគាំទ្រ និងមហាជន ស្រឡាញ់ចូលចិត្ត និងថែមទាំងពោលពាក្យសរសើរជារឿយៗផងដែរ៕